ពិតជាកម្របានឃើញ!!ឧបករណ៍ភ្លេងឈ្មោះ «កងរ៉េង» (មានវីដេអូ)
ពិតជាកម្របានឃើញមែនចំពោះការលេខឧបករណ៍ភ្លេងឈ្មោះ «កងរ៉េង»របស់បងប្អូនជនជាតិដើមភាពតិច។គាត់លេងបណ្តើលគាត់ច្រៀងពិតជាពិរោះណាស់។តើជនជាតិព្នងមានប្រវត្តិដូចម្តេច ?
ជនជាតិព្នងគឺជាជនជាតិធំមួយ ក្នុងចំណោមជនជាតិភាគតិចនៅកម្ពុជា។ ភាគច្រើននៃជនជាតិនេះ តែងតែប្រមូលផ្តុំគ្នារស់នៅភាគឦសាននៃប្រទេសកម្ពុជា ជាពិសេសតាមតំបន់ភ្នំ និងខ្ពង់រាប មានដូចជា ស្រុកអូររាំង កែវសីមា ខេត្តមណ្ឌលគីរី រតនៈគីរី ក្រចេះ និងខេត្តស្ទឹងត្រែង។ កាលពីដើមឡើយខ្មែរហៅជនជាតិនេះថា កុលសម្ព័ន្ធព្នង លុះក្រោយមកដោយមានការហាមឃាត់ក្នុងការប្រើប្រាស់ពាក្យព្នង ក៏បានប្រែទៅជា«ខ្មែរលើ» វិញ។
លុះក្រោយមក ក៏មានការបែងចែកជាបីក្រុម ខ្មែរលើ ខ្មែរក្រោម និងខ្មែរកណ្តាល ដោយមិនចង់ឲ្យមានការបែងចែកដូចនេះ ពាក្យខ្មែរលើដែលយើងហៅជំនួសពាក្យព្នង ក៏បានហាមឃាត់ទៀត ដូច្នេះពាក្យខ្មែរលើ ក៏បានផ្តាច់ហៅត្រឹមតែ ខ្មែរ ដូចខ្មែរទូទៅនៅក្នុងប្រទេសកម្ពុជានេះដែរ។
បើយោងតាមវចនានុក្រមរបស់ សម្តេច ជួន ណាត ពាក្យព្នងមានន័យថា « ជាមនុស្សមួយពួកកើតនៅតែក្នុងព្រៃស្លៀកប៉ឹងវ័ណ មានសណ្តាប់ធ្នាប់ផ្សេងពីពួកមនុស្សអ្នកស្រុកក្នុងកុលសម្ព័ន្អរដ្ឋ។ ក៏ប៉ុន្តែបើយោងតាម ទឹស្ត្រីរ លោក អៀវ កើស ព្នងមានន័យថាជាពាក្យគ្រលាស់កាត់មួយនៃពាក្យ « ភ្នាក់ងារ + គង = ព្នង » មានន័យថាជាអ្នកព្រៃមួយពួកដែលទទួលមុខងារធ្វើគងថ្វាយព្រះមហាក្សត្រខ្មែរ។
ពួកគេពូកែធ្វើគងណាស់ គងធំៗ ឬតូចដែលធ្វើពីសំរិទ្ធលាយជាមួយលោហធាតុ ហើយយកទៅលុតឲ្យរឹងនោះ មានតែពួកគេទេដែលចេះធ្វើ ដោយសារជនជាតិព្នងពូកែចំណាំកំដៅ ហើយមានជំនាញខាងលុតសំរិទ្ធ ព្រោះសំរិទ្ធមានសារធាតុឆាប់រ៉ឹង ស្រួយ កាលណាលត់មិនត្រូវនាំឲ្យប្រេះបែក។