សំណាងណាស់!! បុរសម្នាក់នេះស្ទើរនឹងបាត់បង់ជីវិត ដោយសារពីឡុតភ្លេចកិបខ្សែក្រវាត់សុវត្ថិភាពឲ្យគាត់

ស្វីស៖ លោក Christ Gursky បានធ្វើដំណើរទៅប្រទេសស្វីស ព្រោះចង់ជិះខ្លែងលើអាកាស (hang-glider) ដើម្បីបានថតវីដេអូបង្ហោះចូលទៅក្នុងឆេណេលយូធូបរបស់គាត់។ការរពឹងទុកនេះពិតជាបានសម្រេចមែន តែគាត់ស្ទើរបាត់បង់អាយុជីវិតដោយសារពីឡុតដែលជាអ្នកបើកខ្លែងអាកាសភ្លេចកិបខ្សែក្រវាត់សុវត្ថិភាពឲ្យគាត់ មុនពេលចេញដំណើរ។

រហូតដល់ពេលហោះដល់កន្លែងដែលមានវាលស្មៅច្រើន ទើបពីឡុតសម្រេចបង្អន់ល្បឿនដោយការសម្រូតខ្លែងចុះមកជិតដល់ដី ហើយក៏ទម្លាក់លោក Christ ចុះតែម្តង។បន្ទាប់ពីហេតុការណ៍នេះ លោក Christ បានបាក់កដៃខាងស្តាំ និងរបួសសាច់ដុំដៃទាំងសងខាង។

យោងតាមសម្តីរបស់លោក Christ ផ្ទាល់បាននិយាយថា “បន្ទាប់ពីហេតុការណ៍នេះកើតឡើង ខ្ញុំមិនបានខឹងឫស្អប់ពីឡុតបើកខ្លែងអាកាសនោះទេ”។ គាត់បន្តថា “ពីឡុតម្នាក់នេះខំជួយខ្ញុំអស់ពីសមត្ថភាពរបស់គាត់ហើយ។ គាត់គឺជាមនុស្សល្អម្នាក់”៕ប្រភព៖khmeload

Leave a Reply

Your email address will not be published. Required fields are marked *