អបអរសាទរ!! កូនខ្មែរវ័យក្មេងអាយុត្រឹម២០ឆ្នាំតែប៉ុណ្ណោះ បានបញ្ជប់ការសិក្សា…

អបអរសារទរដល់កូនខ្មែរវ័យក្មេងទី២ Reachta Lim អាយុត្រឹម២០ឆ្នាំតែប៉ុណ្ណោះដែលបានបញ្ជប់ការសិក្សាផ្នែកអាកាសយានិកធុនAirbus A320 ពីសាលាAerostar Training Services LLCពិសហរដ្ឋអាមេរិក។ កម្ពុជាពិតជាមានមោទនភាពចំពោះគាត់ណាស់ដែលអាចបើកយន្តហោះធុនមធ្យមA320 នៅអាយុវ័យក្មេង។

ពួកយើងជឿជាក់កូនខ្មែរអាចធ្វើបាន។ គាត់បានធ្វើអោយក្ដីស្រមៃរបស់គាត់បានសម្រាចហើយក្រោយពេលសិក្សាអស់រយះពេល១៩ខែនៅសហរដ្ឋអាមេរិក។ នេះពិតជាមោទណភាពជាតិណាស់ ដែលមានកូនខ្មែរដែលបានខិតខំសិក្សារៀនតហូតទទួលបានជោគជ័យ។ ដូច្នេះសូមកូនខ្មែរទាំងអស់កុំចំណាយពេលវេលាឥតប្រយោជន៍ចូរខិតខំរៀនសូត្រដើម្បីអនាគតខ្លួនឯង និងលើកមុខមាត់ប្រទេសជាតិនៅលើឆាកអន្តជាតិ៕ប្រភព៖ khmerpart

Leave a Reply

Your email address will not be published. Required fields are marked *