បើគាំទ្រស្នាដៃកូនខ្មែរ ស៊ែរម្នាក់មួយមក!!! គាំទ្រសិប្បកម្មជាងទងចម្លាក់ខ្មែរ ធ្វើពីស្ពាន់ ប្រាក់ និងទង់ដែង គាំទ្រស្នាដៃខ្មែរ

ស៊ែរគាំទ្រម្នាក់មួយមក សិប្បកម្មជាងទងចម្លាក់ខ្មែរ ដ៏ល្អប្រណីត ធ្វើពីស្ពាន់ ប្រាក់ និងទង់ដែង ទាំងនេះ មានច្រើនប្រភេទ និងច្រើនសណ្ឋាន តម្រូវតាមចំណូលចិត្តនៃចម្លាក់របស់អ្នកប្រើ ដោយគេឃើញមានដូចជាចម្លាក់ផ្តិត ក្អម ឆ័ត្ររួត តុម្ភកំបោរ ប្រអប់ស្លា ប្រអប់ក្រដាសជូតមាត់ ប៉ាន់តែ រូបផ្លែល្ពៅ និងរូបសត្វនានាផងដែរ

គឺបានរចនា និងសម្រិតសម្រាំងផ្ចិតផ្ចង់ពីសំណាក់ក្រុមសិកម្មភ្ញីទេស។ក្រុមសិកម្មភ្ញីទេស ស្ថិតនៅក្នុងភូមិពោធិ៍តូច ឃុំកំពង់ហ្លួង ស្រុកពញាឮ ខេត្តកណ្តាល ចម្ងាយជាង ៤០ គីឡូម៉ែត្រ ពីរាជធានីភ្នំពេញនោះ ហាក់ថយចំនួនក្រុមគ្រួសារប្រកបអាជីពទៅហើយក្តី តែរាល់បណ្តុំស្នាដៃនៃចម្លាក់

នៅលើគ្រឿងប្រដាប់ប្រើប្រាស់នានានៃក្រុមគ្រួសារសិប្បកម្មភ្ញីទេស នៅតែអាចរក្សាបានគុណភាព និងទឹកដៃដ៏ប្រពីរបស់ខ្លួនបានមាន ៣ជំនាន់។បើតាមគេហទំព័រភ្ញីតេស បានបង្ហោះឲ្យដឹងពីចានស្រាក់ស្ពាន់មួយមានពណ៌លឿងដូចមាស ដែលមានចំនួន ៤ ថ្នាក់ មើលទៅមានពណ៌លឿងច្រាល មើលទៅដូចជាមាសនោះ លោក វ៉ាន់ ស៊ីថា

ក៏បានប្រាប់ឲ្យដឹងពីរបៀបធ្វើ និងរយៈពេលធ្វើដែរថា៖ «ខ្នាតមួយនេះ មានទម្ងន់ ២,៩ គីឡូ ដោយមានកម្ពស់ទាំងអស់ ៤០ សង់ទីម៉ែត្រ ខណៈកម្ពស់ជាន់ក្រោម ៨ សង់ទីម៉ែត្រ បាត ១៤ សង់ទីម៉ែត្រ ហើយចានបីទៀតមានកម្ពស់ ៧ សង់ទីម៉ែត្រ ដោយយើងបានលក់ជូនភ្ញៀវដែលបានកម្ម៉ង់ក្នុងតម្លៃ ២៩០ ដុល្លារ៕

Leave a Reply

Your email address will not be published. Required fields are marked *