នេះហើយមហាសំណាង!!! គ្រាន់តែដើរឃ្វៀលចៀមសោះ រើសបានដុំមាសជាង ៧គីឡូក្រាម តំលៃរហូតដល់…
ចិន៖ Berek Sawut ជាអ្នកគង្វាលចៀមជនជាតិដើមកាហ្សាក់ស្ថាន ដែលរស់នៅប្រទេសចិន ពេលកំពុងដើរឃ្វាលចៀមពពែ ក៏ប្រទះឃើញដុំមាសមួយដុំដោយចៃដន្យ។ គាត់ប្រទះឃើញនៅតំបន់ស៊ីនជៀង (Xinjiang) ដែលស្ថិតនៅភាគខាងលិចប្រទេសចិន។ គេវាយតម្លៃថាដុំមាសនោះទម្ងន់ ៧,៨៥ គីឡូក្រាម អាចលក់បានតម្លៃ ២៥៥ ៣១៣ ដុល្លារអាមេរិក (ជាង ២៥ ម៉ឺន)។ កាលពីឆ្នាំ២០១០ ក៏ធ្លាប់មានគេរើសបានមាសមួយដុំរបៀបដូចគ្នានេះដែរ។
ដូចនេះ តំបន់ស៊ីជៀងទំនងសម្បូររ៉ែមាស។កាលពីឆ្នាំ១៨៦៩ គេរើសបានដុំមាសទម្ងន់ជាង១០៩ គីឡូក្រាមនៅតំបន់ដាច់ស្រយាលមួយនៅប្រទេសអូស្ត្រាលី ដែលត្រូវបានចាត់ទុកជាដុំមាសធំបំផុតក្នុងប្រវត្តិសាស្ត្រ។ មាសមួយគីឡូក្រាមស្មើនឹង ២៧ ដំឡឹង។
ករណីខាងលើជាហេតុការណ៍កម្រនឹងកើតមាន ព្រោះអ្នកគង្វាលរូបនោះបានប្រទះឃើញដុំមាសនៅលើដីកណ្ដាលវាលតែម្ដង ផ្ទុយពីទិដ្ឋភាពទូទៅ ដែលគេច្រើនរកបានមាសប្រភេទនេះដោយការជីកលុងយករ៉ែមាសពីក្នុងដី ហើយយកទៅរែង ឬដុតដីដើម្បីបានមាស។បុរសរូបនោះមិនបានដឹងថាមាសមួយដុំនេះមានតម្លៃដល់ម្លឹងសោះគឺតម្លៃជាង ២៥ ម៉ឺនដុល្លារអាមេរិក។
មានព័ត៌មានល្បីតគ្នាថាតំបន់ស៊ីនជៀងនេះ ធនធានធម្មជាតិមានមិនខ្វះ ហើយសម្បូរហូរហៀរ មិនយកទៅណាអស់ មានតាំងពីមាស ធ្យូងថ្ម ប្រេងឆៅ និងឧស្ម័នធម្មជាតិ៕