ជួយស៊ែរបន្តផង!! វិធីលាងច្រមុះកូនងាយៗ ពេលផ្តាសាយ ដើម្បីឱ្យក្មេងស្រួលដកដង្ហើម…(មានវីដេអូ)
របៀបលាងច្រមុះពេលកូនផ្តាសាយ សំរាប់ម៉ាក់ៗដែរតែងតែសួរពីរបៀបលាង អធ្យាស្រ័យផងវីដេអូមិនសូវមានរបៀបទេព្រោះពេលលាងអោយកូនឈីងនៅព្រលានយន្តហោះ ចឹងឆិនឆៃៗ ប៉ុន្តែមានម៉ាក់ៗសួររបៀបលាងច្រមុះច្រេីន ណាទាន់មានអ្នកជួយថតអោយក៏ឆ្លៀតថតទុកបង្ហាញម៉ាក់ៗតែម្តង ៕
+ របស់ដែរត្រូវត្រៀមមាន 1.សេរ៉ូមប្រៃ 2.សារាង12ccនឹងក្បាលត 3.កន្សែង២ ( ១ទុករុំខ្លួនគាត់កុំអោយសេីមអាវនឹងងាយស្រួលអោបគាត់ ១ទៀតទុកជូតសំបោរ )
+ របៀបលាង 1.ដំបូងត្រូវលាងដៃអោយស្អាតសិន ( ដៃអ្នកបាញ់ ) 2.បេីកូននៅតូចអត់ទាន់រឹងកអង្គុយបានទេត្រូវដាក់គាត់គេងចំហៀងរួចទប់ក្បាលអោយជាប់សឹមបាញ់ តែបេីកូនធំរឹងកអាចអង្គុយបានដាក់គាត់អង្គុយដូចកូនឈីង ដាក់គាត់លេីភ្លៅរួចអោនខ្លួនទៅមុខបន្តិច បន្ទាប់មករុំកន្លែងពីលេីអោបដៃគាត់អោយជាប់នឹងទប់ក្បាលកុំអោយរេីរួច។
3.បូបសេរ៉ូមប្រៃសំរាប់បាញ់ម្តងតែ 5cc ទេ បាញ់ម្តងម្ខាងអោយអស់សំបោរ អាចបាញ់ចន្លោះពី 2-5សារាងម្ខាងតាមសំបោរច្រេីនរឺតិច បេីបាញ់ចេញតែសេរ៉ូមប្រៃមកវិញបានន័យថាអស់សំបោរហេីយចឹងប្តូរមកបាញ់ម្ខាងទៀតដូចគ្នា៕ការបាញ់លាងច្រមុះកូនពុំមានផលប៉ះពាល់ទេ បេីនៅស្រុកគេទោះមិនផ្តាសាយក៏គេបាញ់អោយកូនដែរដេីម្បីលាងសំអាតធូលីដែរនៅក្នុងច្រមុះកូន “ បេីសិនមានកន្លែងណាខុសឆ្គងសូមអធ្យាស្រ័យផងពីម៉ាក់ឈីងៗ។