ជៀសបានគួរ ជៀសទៅ!! បន្ទាប់ពីបុរសម្នាក់ទិញត្រីចម្លែកយកមកធ្វើម្ហូប ដែលជាត្រី…
ត្រីចម្លែកមួយក្បាលមានខ្លួនដូចត្រីរស និងក្បាលវែងមានធ្មេញដូចក្រពើ ត្រូវអ្នកខេត្តតាកែវចាប់បាន ហើយមនុស្សជាច្រើនជឿថាមានបារមីកាន់ ដោយហាមឃាត់មិនឲ្យទទួលទានឡើយ។ប៉ុន្តែបុរសម្នាក់បានទិញត្រីចម្លែកនោះមកធ្វើអាហារ រហូតជួបរឿងអកុសលមួយសប្ដាហ៍ក្រោយ ដោយត្រូវពស់វែកចឹក។
ស្ត្រីម្នាក់ឈ្មោះ មុំ ជាអ្នកជិតខាង បានបញ្ជាក់ថាកាលពីសប្ដាហ៍មុន បុរសរងគ្រោះឈ្មោះ សម្បត្តិ អាយុ ៣៥ឆ្នាំ រស់នៅផ្សារណាត់ ក្រុងដូនកែវ បានទិញត្រីចម្លែក ១ក្បាល ទម្ងន់ជាង ៥គីឡូក្រាម មកពីបឹងតាកែវ។ ត្រីចម្លែកមួយក្បាលនោះ មានខ្លួនដូចត្រីរស និងក្បាលវែងមានធ្មេញដូចក្រពើ ដែលអ្នកស្រុកជាច្រើនជឿជាក់ថាមានបារមីកាន់។
ក្រោយមកបុរសកូន៣ រូបនេះ បានយកត្រីចម្លែកទៅលក់បន្តនៅទីផ្សារប៉ុន្តែលក់មិនដាច់ ហើយត្រីចម្លែកនោះក៏ងាប់បាត់ទៅ។ ដោយសារបែបនេះហើយ បុរសរងគ្រោះក៏ចាត់ចែងចម្អិនត្រីនោះធ្វើម្ហូប ខណៈមានស្ត្រីម្នាក់ប្រាប់ថាកុំហូបអីព្រោះមានបារមីកាន់ តែបុរសរងគ្រោះមិនបានស្ដាប់តាមឡើយ។
ស្ត្រីម្នាក់ឈ្មោះ មុំ ជាអ្នកជិតខាង បានបញ្ជាក់ថាកាលពីសប្ដាហ៍មុន បុរសរងគ្រោះឈ្មោះ សម្បត្តិ អាយុ ៣៥ឆ្នាំ រស់នៅផ្សារណាត់ ក្រុងដូនកែវ បានទិញត្រីចម្លែក ១ក្បាល ទម្ងន់ជាង ៥គីឡូក្រាម មកពីបឹងតាកែវ។ ត្រីចម្លែកមួយក្បាលនោះ មានខ្លួនដូចត្រីរស និងក្បាលវែងមានធ្មេញដូចក្រពើ ដែលអ្នកស្រុកជាច្រើនជឿជាក់ថាមានបារមីកាន់។
មួយសប្ដាហ៍ក្រោយមក បុរសរងគ្រោះក៏ត្រូវពស់វែកក្របី ១ក្បាលចឹកចំម្រាមដៃ។ ភ្លាមៗនោះ លោកមិនបានទៅពេទ្យទេព្រោះគិតថាមិនអី។ រហូតដល់ល្ងាចថ្ងៃដដែលនោះទើបគាត់ត្រូវបានគេបញ្ជូនទៅមន្ទីរពេទ្យបង្អែកខេត្តតាកែវ ប៉ុន្តែអ្វីៗបានហួសពេលទៅហើយ ព្រោះពិសពស់បានជ្រាបពេញបេះដូងរហូតដល់បាត់បង់ជីវិត។រហូតមកដល់ពេលនេះ ជុំវិញការបាត់បង់ជីវិតលោក សម្បត្តិ មនុស្សជាច្រើនដែលបានដឹងហេតុការណ៍នេះនៅតែយល់ថាមកពីគាត់បរិភោគត្រីចម្លែកនោះ៕