នេះបានគេហៅថា Hero ពិត!! ដោះមីនជាង៥ម៉ឺនគ្រាប់ ជូនប្រជាពលរដ្ឋអត់យកកម្រៃ

ជាកូនកំព្រាឳពុកម្ដាយស្លាប់ចោលអស់នៅជំនាន់ប៉ុលពត ចេញពីឆន្ទៈ គ្មានអំណាចបុណ្យស័ក្កិ លោកបានពុះពារបេីកអង្គការ “សារមន្ទីរមីនកម្ពុជា” នៅឆ្នាំ១៩៩៧ ផ្ដេីមពីលុយតែ៥០ដុល្លារ(ទុកធ្វេីសោហ៊ុយពីសៀមរាបទៅសុំច្បាប់នៅក្រសួងមហាផ្ទៃ)

ហេីយសារមន្ទីរនេះហេីយគឺជាផ្ទះទេវតា បានជួយសង្គ្រោះជីវិតនិងចិញ្ចឹមកុមារកម្ពុជាដែលរងគ្រោះដោយសារមីនរាប់ពាន់នាក់ជិត២០ឆ្នាំ បានរៀនដល់ចប់មហាវិទ្យាល័យ! មានមុខរបរ មានអនាគតដ៏ត្រចះត្រចង់! និងបានសាងសង់សាលារៀនតាមទីជនបទដាច់ស្រយាលបានជាច្រេីនកន្លែង ដែលថវិកាទាំងអស់នោះបានមកពីភ្ញៀវអន្តរជាតិទិញសំបុត្រចូលទស្សនាសារមន្ទីរជាប្រចាំថ្ងៃ៕

គាត់បានទម្លាក់បេក្ខភាព “អ្នកក្លាហាន” ជាច្រេីនរយនាក់មកពីបណ្ដាប្រទេសជាច្រេីនជុំវិញពិភពលោកដោយ “វិរភាពដ៏អង់អាចគ្មានពីរ” របស់គាត់ក្នុងកម្មវិធី CNN Heroes 2010. ហេីយគាត់ត្រូវបានទទួលពាននិងប្រសិទ្ធិនាមថា៖ “បុរសដែលបានផ្លាស់ប្ដូរពិភពលោកដ៏អស្ចារ្យ!តេីម្ចាស់ពានរង្វាន់ CNN Heroes 2010 ដ៏អស្ចារ្យរបស់ពិភពលោកដែលបាននាំមោទកភាពជូនជាតិខ្មែរម្នាក់នេះ មានត្រូវបានគិតគូរផ្ដល់កិត្តិយសជាផ្លូវរដ្ឋ រឺទទួលបានបុណ្យស័ក្តិអ្វីទេពីរដ្ឋាភិបាលចំពោះគុណបំណាច់ដ៏ធំធេងរបស់គាត់???

Mr. Aki Ra (CNN Heroes 2010) អ្នកជាវិរបុរសនៃកម្ពុជា អ្នកនឹងហូរទឹកភ្នែក នៅពេលចូលទស្សនាវីឌីអូថ្ងៃគាត់ទៅទទួលពានរង្វាន់នៅអាមេរិក។ អត្ថបទ៖ អាចារ្យធំ

Leave a Reply

Your email address will not be published. Required fields are marked *