អត្ថប្រយោជន៍ដើមប្រមោយដំរី ជាឱសថព្យាបាលជំងឺមិនគួរឱ្យជឿ ដែលមិនសូវមានអ្នកដឹង!

ព្យាបាលជំងឺ៖ ហើមសួត ដំបៅសួត បួសសួត ដំបៅក្នុងមាត់ ប្រមេះទឹកបាយ ក្អក ហឺត គ្រុនផ្តាសាយ ពិស បូស នោមតិច នោមចេញឈាម ហើមបណ្ដាលមកពីរលាកតំរងនោម និងប្រឆាំងការរលាក និងហើម។ប្រភេទរុក្ខជាតិ ៖ ប្រមោយដំរី

សម្រាប់ការព្យាបាលជំងឺហើមសួត ដំបៅសួត បួសសួត ដំបៅក្នុងមាត់ ប្រមេះទឹកបាយ ក្អក ហឺត គ្រុនផ្តាសាយ ពិស បូស
វិធីធ្វើ និងវិធីប្រើប្រាស់៖រុក្ខជាតិទាំងមូល ឫស ប្រើស្រស់ ឬហាលស្ងួត ទឹកហូបព្យាបាល ហើមសួត ដំបៅសួត បួសសួត ដំបៅក្នុងមាត់ ប្រមេះទឹកបាយ។ ឫសប្រមោយដំរីដាំទឹកហូប ព្យាបាលក្អក ហឺត គ្រុនផ្តាសាយ។ ស្លឹកប្រមោយដំរីស្រស់ បុកបិត ព្យាបាលពិស បូស។

ប្រើពី ១០-១៥ក្រាម ដាំផឹកក្នុង១ថ្ងៃ។សម្រាប់ការព្យាបាលជំងឺនោមតិច នោមចេញឈាម ហើមបណ្ដាលមកពីរលាកតំរងនោម និងប្រឆាំងការរលាក និងហើម ។


វិធីធ្វើ និងវិធីប្រើប្រាស់៖ហាលឱ្យស្ងួត កិនជាម្សៅ កម្រិតពី៣-៦ក្រាម ឬស្ងោរផឹកជាទឹក២០០-៤០០មីលីក្រាម សម្រាប់ព្យាបាលជំងឺរលាកតំរងនោម។ បើហើមសើរស្បែក ដំ និង បិទ កន្លែងហើម។

កំណត់ចំណាំ ហាមប្រើចំពោះអ្នកជំងឺរលាកថ្លើម ស្រ្តីមានផ្ទៃពោះ និងហាមប្រើរយៈពេលយូរ។**សូមពិនិត្យ និងពិគ្រោះជាមួយគ្រូពេទ្យឱ្យបានច្បាស់លាស់ និងអស់លទ្ធភាពជាមុន។ វិធីនេះអាចប្រើសាកល្បងនៅពេលដែលអ្នកមិនមានជម្រើសផ្សេង។

សម្រួលអត្ថបទ៖ អ៊ាង សុផល្លែត

Leave a Reply

Your email address will not be published. Required fields are marked *