ព្យាបាលលឿន!! វិធីដើម្បីបំបាត់ការឈឺក្បាលបានភ្លាម!!

ការឈឺក្បាល គឺជាបញ្ហាធម្មតា មនុស្សគ្រប់វ័យទទួលការឈឺក្បាលម្ដងម្កាល វាអាចធ្វើឲ្យឈឺចាប់ទ្រាំមិនបានធ្វើឲ្យឆ្អល់ពោះ ហើយជួនកាលចង់ក្អួត។ មូលហេតុទូទៅនៃការឈឺក្បាលរួមមាន ភាពតានតឹង ស្រ្តេស អាការរសាប់រសល់ បញ្ហាប្រហោងឆ្អឹង ឈឺមួយចំហៀងក្បាល ការគេងមិនគ្រប់គ្រាន់ និងការខ្វះជាតិទឹកនៅក្នុងខ្លួន។

មនុស្សជាច្រើនបានទិញថ្នាំដោយគ្មានវេជ្ជបញ្ជា ដើម្បីបំបាត់ការឈឺក្បាល។ ប្រសិនបើអ្នកមានការឈឺចាប់ភ្លាមៗ អ្នកអាចប្រើវិធីដោះស្រាយដោយខ្លួនឯងនៅផ្ទះបានយ៉ាងងាយស្រួល និងបែបធម្មជាតិ។ ខាងក្រោមនេះជាវិធីយ៉ាងសំខាន់ៗដើម្បីបំបាត់ការឈឺក្បាលបានឆាប់រហ័ស។

១. ទឹក ប្រសិនបើមូលហេតុនៃការឈឺក្បាលរបស់អ្នក គឺដោយសារការខ្វះជាតិទឹកនៅក្នុងខ្លួន អ្នកនឹងមានការធូរស្បើយឡើងវិញពីការឈឺចាប់ដោយការធ្វើឲ្យរាងកាយរបស់អ្នកមានជាតិទឹកគ្រប់គ្រាន់ឡើងវិញ។គ្រាន់តែញ៉ាំទឹកមួយកែវ នៅសញ្ញាដំបូងនៃការឈឺក្បាល ហើយបន្តការញ៉ាំទឹកតិចៗពេញមួយថ្ងៃ។ ជាមួយនឹងទឹក អ្នកក៏អាចញ៉ាំភេសជ្ជៈប៉ូវកម្លាំងបានដែរ។ សារធាតុអេឡិចត្រូលីត ដែលមាននៅក្នុងភេសជ្ជៈប៉ូវកម្លាំង អាចព្យាបាលការឈឺក្បាល ដែលបណ្តាលមកពីភាពតានតឹង និងការខ្វះជាតិទឹក។

ចំណាំ : នៅពេលដែលឈឺចាប់ពីការឈឺក្បាល សូមកុំញ៉ាំភេសជ្ជៈដែលជាតិអាល់កុល វាអាចធ្វើឲ្យរាងកាយអ្នកខ្សោះជាតិទឹកបាន។២. ការស្អំទឹកកក ការដាក់កន្សែងត្រជាក់ដែលគេប្រើដើម្បីបន្ថយការឈឺក្បាល ដូចជា ការស្អំទឹកកកនៅលើថ្ងាសរបស់អ្នកវានឹងធ្វើឲ្យស្ពឹកការឈឺចាប់ជួយធ្វើឲ្យសរសៃឈាមរួមតូច និងជួយកែសម្រួលចរន្តឈាមឲ្យកាន់តែប្រសើរឡើង។ ចំនុចពិសេសនេះមានប្រសិទ្ធភាពសម្រាប់ការឈឺក្បាលដោយសារបញ្ហាស្ត្រេស ឬបញ្ហាប្រហោងឆ្អឹង។

រុំទឹកកកដែលមានដុំបួនជ្រុងតូចៗ ឬកំទេចទឹកកកហើយដាក់ក្នុងកន្សែងស្តើង។ ដាក់វានៅលើថ្ងាសរបស់អ្នកឲ្យបាន ២-៣នាទី។ កុំប្រើទឹកកកដោយផ្ទាល់នៅលើស្បែករបស់អ្នក ព្រោះវាអាចបំផ្លាញស្បែករបស់អ្នកបាន។អ្នកក៏អាចយកក្រណាត់ត្រជាក់ដាក់ស្អំនៅលើក្បាល និងប្រសាទរបស់អ្នករយៈពេល ១០នាទី ហើយធ្វើវាដដែលរហូតទាល់តែអ្នកបានស្រួលខ្លួនឡើងវិញ។

៣. ទឹកក្រូចឆ្មារ ក្រូចឆ្មារ គឺជាធាតុផ្សំដ៏មានប្រសិទ្ធិភាព និងមានឥទ្ធិពលក្នុងការព្យាបាលការឈឺក្បាល ​ព្រោះវាធ្វើឲ្យស្រស់ស្រាយ និងជួយបន្ធូរអារម្មណ៍បាន។ លើសពីនេះទៅទៀតវាជួយរក្សាតុល្យភាពអាស៊ីតប្រៃនៅក្នុងខ្លួន។ ការញ៉ាំទឹកក្តៅលាយជាមួយទឹកច្របាច់ពីក្រូចឆ្មាមួយចំហៀងងនឹងកាត់បន្ថយអាការៈឈឺក្បាលបាន។ ចំនុចពិសេសនេះមានប្រយោជន៍សម្រាប់ការឈឺក្បាល ដែលបណ្តាលមកពីឧស្ម័ននៅក្នុងក្រពះ។ប្រភព៖ផ្សារកសិកម្មយើង

Leave a Reply

Your email address will not be published. Required fields are marked *