ប្រញាប់ទៅជួបពេទ្យជាបន្ទាន់! ប្រសិនបើតម្រងនោមរបស់អ្នកមានរោគសញ្ញាទំាងនេះ
តម្រងនោម គឺជាសរីរាង្គដ៏សំខាន់បំផុត នៅក្នុងតួខ្លួនរបស់មនុស្សយើង។ បើវាមានបញ្ហា រាងកាយរបស់យើង ក៏នឹងរងទុក្ខលំបាកដូចគ្នា។ ដូច្នេះ វាមានសារៈសំខាន់ណាស់ ដែលអ្នកគួរតែត្រួតពិនិត្យ និងឆែកសុខភាពជាប្រចាំ ពិសេស ពេលមានបញ្ហាអ្វីកើតឡើង ដើម្បីអាចឲ្យអ្នកដឹងមុន ហើយងាយស្រួលព្យាបាល និងទប់ស្កាត់វា។ខាងក្រោមនេះ គឺជាសញ្ញាព្រមាន ដែលអ្នកគួរតែទៅជួបវេជ្ជបណ្ឌិតជំនាញ ពីព្រោះ វាអាចបញ្ជាក់ថា តម្រងនោមរបស់អ្នក កំពុងតែមានបញ្ហាហើយ ៖
១. ឈឺខ្នង ឬចង្កេះជាប់ ឬឈឺខ្លាំងទ្រាំមិនចង់បាន
២. អស់កម្លាំងដោយគ្មានមូលហេតុ
៣. ពិបាកដកដង្ហើម
៤. ហើមដៃ ហើមជើង
៥. ការបត់ជើងតូចមានបញ្ហា
៦. ទឹកនោមខុសប្លែកពីធម្មតា ដូចជា ល្អក់ កករ ឬពណ៌លឿងខ្លាំងជាដើម
៧. ស្បែកឡើងកន្ទួល ឬរមាស់៕ប្រភពពី pressnews