មានចឹងទៀត!!​​ ឪពុកម្តាយ ប្តឹងកូនរឿងដេញកូនចេញពីផ្ទះ ដើម្បី…(វីដេអូ)

តាមសារពត៏មានបរទេសបានចេញផ្សាយថាមានបុរសវ័យ ៣០ ឆ្នាំម្នាក់មកពីទីក្រុង Camillus នៃរដ្ឋ New York ត្រូវបានតុលារសម្រេចឱ្យចាកចេញពីផ្ទះឪពុកម្ដាយ បន្ទាប់ពីពួកគេប្ដឹងកូនគាត់ពីបទមិនព្រមចាកចេញ ដោយស្ម័គ្រចិត្ត។

ឪពុកម្ដាយរូបនោះឈ្មោះ Mark និង Christina Rotondo ព្យាយាមបញ្ចុះបញ្ចូលកូនរបស់ខ្លួនឱ្យទៅរកកន្លែងរស់ដោយខ្លួនឯងរយៈពេលជាច្រើនខែ មុនពេលប្ដឹងគាត់ទៅតុលាការ។ ពួកគេបានរាយការណ៍ថា បានចាប់ផ្តើមជូនដំណឹងឱ្យគាត់នៅថ្ងៃទី ២ ខែកុម្ភៈដោយប្រាប់គាត់ថា គាត់ត្រូវរកការងារធ្វើ និងចេញពីផ្ទះនេះ។

ពួកគេថែមទាំងព្យាយាមឱ្យគាត់ ១.១០០ ដុល្លារ ជាថ្នូរនៃការចាកចេញពីផ្ទះរបស់ពួកគេ ប៉ុន្ដែគាត់បានយកលុយនោះ ហើយមិនព្រមចេញពីផ្ទះឡើយ ដោយនិយាយថា លុយប៉ុនហ្នឹង គឺមិនគ្រប់គ្រាន់សម្រាប់គាត់ចាកចេញទៅរស់នៅកន្លែងណាមួយនោះទេ។ដោយគ្មានជម្រើសផ្សេង ចុងក្រោយឪពុកម្ដាយរបស់គាត់ក៏សម្រេចប្ដឹងគាត់ឡើងតុលាការតែម្ដង៕តោះមកទស្សនាវីដេអូទាំងអស់គ្នា៖

Leave a Reply

Your email address will not be published. Required fields are marked *