ព្រះរាជាឥណ្ឌា បានទិញរ​ថយ​ន្ត Rolls Royce ដឹកទៅកាន់ប្រទេសឥណ្ឌា ដើម្បីសងសឹក ព្រោះថា..

អំឡុងពេល​ទស្សនកិច្ច​ទីក្រុង​ឡុង​ក្នុង​ឆ្នាំ​១៩២០ ព្រះរាជាឥណ្ឌា មហា​រាជាព្រះនាម Maharaja Jai Singh បានគ្រងសំលៀកបំពាក់ធម្មតាយាងទតរថយន្តថ្លៃ ដោយបាន​ធ្វើ​ដំណើរក្នុ​ង​ស​ម្លៀ​ក​បំ​ពាក់​សាម​ញ្ញ​លើ​ដងវិថីឈ្មោះ Bond។ ទ្រ​ង់​បាន​ឃើញ​ហាងដាក់​បង្ហាញ​រ​ថយ​ន្ត​ម៉ាក Rolls Royce ហើយ​ក៏​យាង​ចូល​ក្នុង​បំណង​សាកសួរ​តម្លៃ​ និង​លក្ខណៈ​ពិសេស​របស់​រថ​យ​ន្ត។ អ្នកលក់​និយាយថា​គាត់​ជា​ជន​ជាតិ​ឥណ្ឌា​ក្រីក្រ ដូច្នេះពួកគេ​បាន​ប្រមាថ​គាត់​ហើយ​ដេញ​គាត់​ចេញពីកន្លែងដាក់តាំងបង្ហាញរថយន្ត ។

បន្ទាប់ពី​ការ​ប្រមាថ​នេះមក មហា​រាជា Maharaja Jai Singh បាន​ត្រលប់​ទៅ​បន្ទ​ប់​សណ្ឋាគា​ររបស់ព្រះអង្គវិ​ញ​ហើយ​បានបញ្ជាឱ្យ​អ្នកបម្រើ​របស់គាត់​ទូរ​ស័​ព្ទ​ទៅ​កាន់អ្នកលក់​នៅ​កន្លែងដាក់បង្ហាញ​រ​ថយ​ន្ត ដោយ​ប្រាប់ថា​មហា​រាជា​នៃ Alwar (Maharaja of Alwar) មាន​ចំណាប់អារម្មណ៍​ក្នុង​ការ​ទិ​ញ​រ​ថយ​ន្ត​មួយ​ចំ​នួន​។ ​ពីរ​ បី​ម៉ោង​ក្រោយ​មក មហា​រាជា បាន​ទៅដល់​កន្លែងតាំង​បង្ហាញរ​ថយ​ន្ត Rolls Royce ម្តង​ទៀត ប៉ុន្តែ​ក្នុង​ស​ម្លៀ​ក​បំពាក់​បែប​រាជ​វ​ង្ស​ ។​

ទីកន្លែងដាក់តាំង​បង្ហាញរ​ថយ​ន្ត​ មានរៀបចំ​ក្រាលកម្រាល​ព្រំ​ពណ៌​ក្រហម​ដើម្បី​ស្វា​គមន៍​មហា​រាជា ហើយ​អ្នកលក់​ទាំងអស់​បាន​ឱនក្បាល​ដោយការ​គោរ​ព​។​ ​មហា​រាជា​បាន​ទិញ​ឡាន​ទាំងអស់ ​៦​គ្រឿង ​ដែល​មានដាក់នៅ​កន្លែង​តាំង​បង្ហាញ​នៅពេល​នោះ ដោយ​បង់​ជា​សាច់​ប្រាក់សុទ្ធ​ពេញ​ថ្លៃ បូករួម​ទាំង​ថ្លៃ​ដឹកជញ្ជូន​ផងដែរ ។​បន្ទាប់ពី​បាន​ដឹក​ទៅដល់​ឥណ្ឌា មហា​រាជា​បាន​បញ្ជា​ឱ្យ​សាលាក្រុង​ ប្រើប្រាស់រ​ថយ​ន្ត Rolls Royce ចំនួន ៦គ្រឿងនោះ សម្រាប់សម្អាត ​និង​ដឹកជញ្ជូន​សម្រាមក្នុង​ទីក្រុង​។ ​បន្ទាប់ពី​រងការស្អុយឈ្មោះ​យ៉ាង​ធ្ងន់ធ្ងរ​មក ការ​លក់រ​ថយ​ន្ត Rolls Royce បាន​ធ្លាក់​ចុះ​យ៉ាង​ឆាប់រហ័​ស​ ហើយ​ប្រាក់​ចំ​ណូ​ល​របស់​ក្រុមហ៊ុន​បាន​បង្ហាញ​ពី​ការធ្លាក់​ចុះយ៉ាងគំហុក ។​

នៅ​ទី​បំផុត​ពួកគេ​បាន​ផ្ញើរ​ទូរលេខ​ទៅកាន់​ស្តេច​ឥណ្ឌា Maharaja Jai Singh ដោយសុំអភ័យទោស ​ចំពោះ​ឥរិយាបថ​របស់​ពួកគេ​នៅពេលដែល​គាត់​បាន​មក​ទស្សនា​សាលការ​តាំង​បង្ហាញ​នៅ​ទីក្រុង​ឡុង ​ហើយ​ពួកគេ​ក៏​បាន​ផ្តល់ជូន​គាត់​នូ​វ​រ​ថយ​ន្ដ Rolls Royce ចំនួន ៦គ្រឿង​ដោយ​ឥតគិតថ្លៃ​ថែមទៀតផង។​ ព្រះមហាក្សត្រ​បាន​ទទួល​យក​ការ​សុំ​អភ័យ​ទោស​របស់​ពួកគេ ​ហើយ​បាន​ឈប់​ប្រើរ​ថយ​ន្តទាំងនោះ ​ដើម្បី​ប្រមូល​សម្រាមតទៅទៀត ។

មិន​មាន​ប្រភព​បញ្ជាក់​ច្បាស់​ថា តើ​រឿង​ខាង​លើ​នេះ បាន​កើត​ឡើង​ពិត​ប្រាកដ ឬ​យ៉ាង​ណា​នោះ​ទេ? ព្រោះ​វា​បាន​រំលង​ទៅ​ច្រើន​ឆ្នាំ​ណាស់​ទៅ​ហើយ។ ប៉ុន្តែ​វា​មាន​អត្ថន័យ​អប់រំ​មនុស្ស កុំ​វាយ​តម្លៃ​អ្នក​ដទៃ​តាម​សម្បក​ក្រៅ ត្បិត​ទ្រព្យ​សម្បត្តិ​មិន​មែន​បង្ហាញ​ពី​តម្លៃ​ពិត​របស់​មនុស្ស​នោះឡើយ៕ ប្រភព៖ desinema

Leave a Reply

Your email address will not be published. Required fields are marked *