គួរយល់ដឹង!! ដី៤ ប្រភេទ អ្នកមិនគួរទិញ ចៀសវាងមានបញ្ហា….

អ្នកវិនិយោគក្នុងស្រុកជាច្រើន ភាគច្រើនគឺពួកគាត់វិនិយោគដីដោយទិញនៅតំបន់ណាមួយហើយរំពឹងលក់ចេញវិញនៅពេលដីឡើងថ្លៃ ។ ជាការពិតណាស់ការវិនិយោគដីពិតជាចំណេញលឿន តែក៏មានហានិភ័យដែលត្រូវមើលដែរ ព្រោះមិនមែនការវិនយោគដីទាំងអស់សុទ្ធតែចំណេញនោះទេ ។ អ្នកវិនិយោគឆ្លាតវៃតែងតែមើលពីរជ្រុង គឺវិជ្ជមាន និងអវិជ្ជមាន ព្រោះគ្រប់ឱកាសសុទ្អតែបង្គប់នៅក្នុងឧបសគ្គ ទាល់តែអ្នកឆ្លាតវៃចេះមើលគ្រប់ជ្រុងជ្រោយទើបគ្មានហានិភ័យកើតឡើង ។

អ្នកវិនិយោគ ឬអ្នកទិញដើម្បីសាងសង់លំនៅដ្ឋានត្រូវតែប្រុងប្រយ័ត្នទាំងអស់គ្នា ចំពោះប្រភេទដីមួយចំនួន ដែលមានបញ្ហា និងមានលក្ខណៈខុសប្លែកជាប់ព័ន្ធនិងផ្លូវច្បាប់ ។ ការទិញដីអោយបានត្រឹមត្រូវទាល់តែយកច្បាប់មកអនុវត្តន៍ជាគោលដើម្បីជាបង្អែក ព្រោះច្បាប់ជាអ្នកកំណត់ពិត ឬក៏ក្លែងក្លាយ មិនមែនគ្រាន់តែឃើញឬគ្រាន់តែលឺគេថានោះទេ ។

ចំណុចខាងក្រោមនេះ បង្ហាញអោយយើងកំណត់ប្រភេទដីដែលមានបញ្ហា ហើយអ្នកទិញទាំងអស់គ្នាត្រូវប្រុងប្រយ័ត្ន និងបើអាចគួរជៀសវាងកុំទិញប្រភេទដីទាំងនេះ៖

១. ដីកម្មសិទ្ធរបស់រដ្ឋៈ ដីសម្បត្តិរដ្ឋជាដីដែលទុកចោលក្នុងទីតាំងណាមួយ ជាពិសេសដីជាប់មាត់បឹង មាត់ព្រែក ជាដើម ។ មានជនខិលខូចខ្លះបានយកដីដែលជាកម្មសិទ្ធរបស់រដ្ឋមកលក់ ដោយបន្លំខិលិតស្នាមផ្នែកណាមួយ ឬក៏ប្រហែលឃុំខិតគ្នាជាមួយអាជ្ញាធ័រមូលដ្ឋានដើម្បីបន្លំដីរបស់រដ្ឋមកលក់អោយក្រុមហ៊ុន ឬអ្នកទិញណាមួយ ។ ចំណែកយើងអ្នកវិនិយោគក្តី អ្នកទិញក្តី គួរចៀសវាងពិនិត្យឯកសារអោយបានត្រឹមត្រូវ ហើយចេះវិភាគលើដីដែលមិនប្រើប្រាស់នោះមានលក្ខណៈបែបណា ។

២. ដីកំពុងមានទំនាស់ៈដីកំពុងមានទំនាស់ជាមួយបងប្អូន ចែកទ្រព្យគ្នាមិនច្បាស់លាស់ដោយភាគីអ្នកទទួលសុទ្ធតែទាមទាររៀងៗខ្លួន ។ ដីមានទំនាស់អាចជាដីដែលម្ចាស់ដើមប្រគល់អោយភាគីណាមួយប្រើប្រាស់បណ្តោះអាសន្ន ហើយភាគីនោះទាមទារយកផ្តាច់បង្កអោយមានវិវាទនិងគ្នាឡើងទៅប្តឹងគ្នាក្នុងតុលាការជាដើម ។ ដីដែលមានទំនាស់អាចមានបញ្ហាណាមួយផ្សេងៗដែលកើតមានឡើង ដោយមិនដឹងថាម្ចាស់កម្មសិទ្ធពិតប្រាកដជាអ្នកណាដូច្នោះអ្នកវិនិយោគក្តី អ្នកទិញក្តីបើអាចមិនគួរទិញដីដែលមានបញ្ហានោះទេ ព្រោះអាចអោយយើងខាតបង់អត់ប្រយោជ ។

៣. ដីមានប្លង់ក្លែងក្លាយៈ ក្នុងបញ្ហាដីធ្លីមានច្រើនករណីដែលអ្នកវិនិយោគគ្រប់គ្នាគួរដឹង ជាពិសេសដីដែលមានប្លង់ក្លែងក្លាយ ។ មានជនខិលខូចមួយចំនួនបានបន្លំប្លង់ក្លែងក្លាយ មិនថាប្លង់ទន់ ឬប្លង់រឹងនោះទេគឺយើងមើលមិនដឹងនោះទេ ទាល់តែអ្នកជំនាញផ្នែកច្បាប់គឺគេមានផ្ទុកទិន្នន័យសំងាត់អាចចូលពិនិត្យមើលប្លង់សិទ្ធកាន់កាប់អចលនទ្រព្យ ។

កន្លងមកមានគេធ្វើប្លង់ក្លែងក្លាយលក់អោយអ្នកទិញ ជាពិសេសដីពុះឡូតិ៍មួយចំនួនកាលពីមុនមិនមានប្លង់កម្មសិទ្ធច្បាស់លាស់នោះទេ​ ។ អ្នករកស៊ីបោកប្រាស់ខ្លះបានយកប្លង់ក្លែងក្លាយមកអោយអ្នកទិញ ដោយភូតកុហកថាប្លង់ពិប្រាកដ ។ ចំពោះប្លង់ទន់ ឬប្លង់រឹងមិនសំខាន់នោះទេ ប៉ុន្តែអ្វីដែលសំខាន់នោះតើប្លង់នោះស្របច្បាប់អត់?ទោះបីជាប្លង់រឹងក៏គ្មានប្រយោជដែរ បើគ្មានផ្នែកណាមួយបង្ហាញពីច្បាប់ អាជ្ញាធ័រផ្នែកច្បាប់ទទួលស្គាល់ផងនោះ ។

៤. ដីចំណីផ្លូវៈ មានដីខ្លះប៉ះចំទ្រុងផ្លូវដែលគេមិនទាន់ធ្វើឬមិនទាន់កំណត់ជាពិសេសដីដែលជាប់និងផ្លូវរបស់រដ្ឋ នៅពេលដែលរដ្ឋរៀបចំពង្រីកផ្លូវប៉ះចំដីដែលយើងអ្នកទិញជាប់និងទ្រុងផ្លូវនិងខាតបង់ ។ ជាទូទៅគេវាស់ពីទ្រុងផ្លូវ៧ម៉ែតសងខាងផ្លូវ ។ ដូច្នោះអ្នកទិញ ឬអ្នកវិនិយោគគួរមើលខ្លះផងប្រយ័ត្នខាតបង់ ចំពោះដីដែលយើងទិញនៅជាប់ផ្លូវ ជាពិសេសដីពុះឡូតិ៍នៅជាប់ផ្លូវរដ្ឋ៕អត្ថបទដោយ៖ សុទផានិត

Leave a Reply

Your email address will not be published. Required fields are marked *