ស៊ែរគាំទ្រ ម្នាក់មួយផង ស្អាតណាស់!! ស្នាដៃចម្លាក់លៀនលើជញ្ជាំងរបស់កូនខ្មែរ មិនសរសើរមិនបាន

តាមរយះហ្វេសប៊ុកផេក Khmer Architecturalបានប​ង្ហោះចម្លាក់លៀនដែលជាស្នាដៃឆ្លាក់របស់កូនខ្មែរយើងមើលទៅពិតជាមានភាពទាក់ទាញខ្លំាងណាស់។ក្នុងនោះបានសរសេរសារថា៖ស្នាដៃចម្លាក់លៀនលើជញ្ជាំងរបស់កូនខ្មែរ ពិតជាស្អាតណាស់សូមជួយគាំទ្រនិងជួយ ស៊ែរ ចែករំលែកផង ស្ថិតក្នុងវត្តក្រោម ក្រុងព្រះសីហនុស្នាដៃ : អេង សំអាត លេខទូរស័ព្ទ :099348883 0972888819

ចម្លាក់ខ្មែរ ចម្លាក់ខ្មែរបុរាណមាន ៣ ប្រភេទគឺៈ ចម្លាក់លិបរឺចម្លាក់រាក់ ចម្លាក់លៀនរឺចម្លាក់ជ្រៅ និងចម្លាក់លោត(រូបបដិមាករ)
១. ចម្លាក់លិប ឬចម្លាក់រាក់ (Bas-relief) គេឆ្លាក់ក្បាច់នេះនៅលើផ្ទាំងថ្ម ដោយលូកចូលទៅក្នុងផ្ទៃផ្ទាំងថ្ម មើលទៅមិនសូវឃើញខ្ពស់ឬផុសចេញពីផ្ទៃផ្ទាំងថ្មប៉ុន្មានទេ ។ គេច្រើនប្រើចម្លាក់លិបនៅលើជញ្ជាំងប្រាសាទ ។ ឧ. ក្បាច់លិបជារឿងនៅតាមថែវ(១)ជាន់ទី១នៃប្រាសាទអង្គរវត្ត។(១)ថែវ ( ន. ) រោងជួរមានសណ្ឋានវែង, បរិវេណ ។ កុដិថែវ កុដិវែងមានល្វែងច្រើន បាំងជញ្ជាំងខណ្ឌដោយសង្កាត់ៗ មានទ្វារខាងទទឹង ។


២. ចម្លាក់លៀន (Haut-relief)គឺជាចម្លាក់ដែលគេឆ្លាក់ លៀនចេញពីផ្ទៃផ្ទាំងថ្មផុសក្រឡោត អណ្តែត ។ គេច្រើនឆ្លាក់ចម្លាក់លៀននៅលើផ្ដែរ(២) លើសរសរពេជ្រ និងលើជញ្ជាំង ។


៣. ចម្លាក់លោត (Ronde-bosse) គេឆ្លាក់រូបសត្វ ឬមនុស្សពុំមែននៅលើជញ្ជាំងទៀតទេ គឺដាច់ពីជញ្ជាំង ប៉ុន្តែផ្អែកនឹងជញ្ជាំងដោយយកជញ្ជាំងធ្វើជាទម្ររ ។ លុះក្រោយមកទៀតគេឆ្លាក់រូបបដិមាករដោយពុំចាំចាប់មានទម្រទៀតទេ។

Leave a Reply

Your email address will not be published. Required fields are marked *