មិនគួរឲ្យជឿសោះ អាយុ ៤១ ឆ្នាំ!! អាយុច្រើនៗៗហើយ តែសម្រស់វិញមិនបាច់និយាយទេ…

តោះមកជួបជាមួយគ្រួសារតៃវ៉ាន់ ដែលប្រហែលជាគ្រួសារដែលមើលក្មេងជាងគេបំផុតក្នុងពិភពលោក។ អ្នកសរសេរប្លុក fashion blogger ដែលមានឈ្មោះថា Lure Hsu(41ឆ្នាំ) បានធ្វេីអោយមានភ្ញាក់ផ្អើលយ៉ាងខ្លាំង ដល់មនុស្សរាប់លាននាក់ដោយសារតែរូបរាង នៃភាពវ័យក្មេងមិនចាស់របស់នាង ប៉ុន្តែនេះមិនមែនមានតែនាងម្នាក់ប៉ុណ្ណោះនៅក្នុងគ្រួសាររបស់នាង ដែលមានសម្រស់ក្មេងជាងវ័យ។

នាងមានប្អូនស្រីពីរនាក់ទៀត Sharon(36ឆ្នាំ) និង Fayfay(40ឆ្នាំ) គាត់ទាំងពីរនាក់នេះមើលទៅដូចជានិស្សិតអញ្ចឹង។ ហេីយបេីនិយាយពីម្តាយរបស់គាត់វិញ គឺជាអ្នករាំរបាំដែលចូលនិវត្តន៍ហេីយ បេីនិយាយពីសម្រស់របស់គាត់វិញ ដូចជាបងប្អូនស្រីគ្នាអញ្ចឹង។

ស្ត្រីទាំងបួននាក់នេះមើលទៅដូចជាវ័យក្មេងណាស់ ដូច្នេះហេីយបានពួកគេត្រូវបានគេអោយឈ្មោះថា ‘the family of frozen ages’ ដោយ Taiwanese media។តេីអ្វីទៅដែលជារឿងសំងាត់ដែលធ្វេីអោយពួកគាត់នៅតែក្មេង?នៅក្នុងការសម្ភាសន៍ជាមួយទស្សនាវដ្តីមួយនៅតៃវ៉ាន់ លោកស្រី Lure បានបង្ហាញថាគន្លឹះនៃថែរូបរាងអោយនៅតែក្មេង គឺត្រូវផឹកទឹកនិងបរិភោគបន្លែ។ប្រភព៖ boredpanda.com

Leave a Reply

Your email address will not be published. Required fields are marked *