ពិតជាប្តីល្អមែន! ធ្វើអោយក្តីស្រម៉ៃរបស់ភរិយាក្លាយជាការពិត

ការពិតមួយត្រូវបានលាតត្រដាង បងប្រុសម្នាក់បានរៀបការជាមួយប្រពន្ធរបស់គាត់ជាង១០ឆ្នាំហើយ តែក្តីស្រម៉ៃរបស់បានប្រពន្ធគាត់ចង់រស់នៅក្នុងវីឡាដ៏ស្គឹមស្គៃ ទើបធ្វើអោយពួកគេទាំងពីរ ខិតខំប្រឹងប្រែងចាប់ដៃគ្នាដើម្បីសម្រេចក្តីស្រម៉ៃមួយនេះក្លាយជាកាពិត។ បងប្រុសនោះនិងប្រពន្ធគាត់តស៊ូតាំងពីលំបាកទម្រាំមានថ្ងៃនេះមិនងាយស្រួលឡើយ។

សព្វថ្ងៃនេះពួកគាត់ខិតខំបង្កើតវីដេអូថ្មីៗដើម្បីUpload ចូលក្នុងYoutube អោយអ្នកទស្សនាក្នុងនិងក្រៅប្រទេសចូលទស្សនា ដើម្បីបានកម្រៃចូលក្នុងគណនីYoutube របស់គាត់ តែវីដេអូដែលគាត់បង្កើតនោះមានអ្នកគាំទ្រច្រើនលើសលុប ទើបក្តីស្រមៃរបស់ប្រពន្ធគាត់ក្លាយជាកាពិត។

តាមគណនីហ្វេសប៊ុករបស់បងប្រុសនោះគាត់បានសរសេររៀបរាប់ថា៖«ក្តីស្រម៉ៃដែលអូនចង់បាន ពេលនេះបានហើយ!អរគុណអូនសំរាប់ការតស៊ូ តាំងពីលំបាករហូតមកដល់ពេលនេះ!»

Leave a Reply

Your email address will not be published. Required fields are marked *