មិននឹកស្មានសោះ!! បុរសម្នាក់ស្រកអស់ ១៣គីឡូ និងឡើងសាច់ដុំក្បាលពោះ ៨កង់ ដោយគ្រាន់តែហាត់ប្រាណត្រឹម ៤នាទីរាល់ថ្ងៃក្នុងពេល ៥ខែ (មានវីដេអូ)

ជប៉ុន៖ ការហាត់ប្រាណដើម្បីស្រកគីឡូ និងឡើងសាច់ដុំក្បាលពោះ ៦កង់ ឬ៨កង់ គឺមិនមែនជារឿងងាយស្រួលនោះទេ ប៉ុន្តែបុរសជនជាតិជប៉ុនម្នាក់នេះអាចធ្វើបាន។ជាក់ស្តែង លោកបានចែករំលែកអាថ៌កំបាំងចូលក្នុងបណ្តាញសង្គម Twitter ដោយឃើញមានការផ្លាស់ប្តូររូបរាងជាខ្លាំង ហើយអ្វីដែលលោកធ្វើនោះគឺគ្រាន់តែហាត់ប្រាណ ៤នាទី រាល់ថ្ងៃ ក្នុងពេលតែ ៥ខែតែប៉ុណ្ណោះ។

យោងតាមប្រភពបានឱ្យដឹងថា បុរសម្នាក់នេះមានឈ្មោះ Hiragii Sensei បានបង្ហោះរូបថតពីរសន្លឹក មុន និងក្រោយការផ្លាស់ប្តូររូបរាង ដែលបង្ហាញឱ្យឃើញពិតជាមានភាពខុសគ្នាខ្លាំងពិតមែន។


លោកបាននិយាយថា លោកចាប់ផ្តើមហាត់ប្រាណនៅផ្ទះក្នុងខែមីនា ឆ្នាំ២០១៩ ហើយលោកក៏បានចែករំលែកសមិទ្ធិផលក្នុងខែសីហា ថ្មីៗនេះផងដែរ។​កាលពីមុន លោកមានក្បាលពោះដ៏ធំមួយ ប៉ុន្តែគ្រាន់តែរយៈពេល ៥ខែតែប៉ុណ្ណោះ គេសង្កេតឃើញថា ក្បាលពោះនោះបានរាបស្មើ ប្រែទៅឡើងសាច់ដុំក្បាលពោះ ៨កង់ទៅវិញ។

លោ Hiragii បានសរសេរនៅលើបណ្តាញសង្គម Twitter ថា៖«ខ្ញុំគ្រាន់តែហ្វឹកហាត់កម្លាំងកាយនៅក្នុងផ្ទះតែប៉ុណ្ណោះ ហើយខ្ញុំអាចសម្រេចបានសមិទ្ធិផលដ៏ច្រើនបែបនេះ។ រូបថតនេះត្រូវបានថតនៅកន្លែងតែមួយ គឺគ្មានការកែប្រែ ឬ Edit អ្វីនោះទេ។ ខ្ញុំប្រើប្រាប់ Apple Watch ដើម្បីបញ្ជាទូរស័ព្ទឱ្យថតរូប ដូច្នេះបានជារូបថតខ្ញុំបែបនេះ។»


លោក Hiragii បាននិយាយថា ខ្ញុំចង់ស្រកទម្ងន់តាំងពី ២ឆ្នាំមុនមកម្ល៉េះ ប៉ុន្តែខ្ញុំមិនអាចតមអាហារបាន ហើយខ្ញុំតែងតែបរាជ័យក្រោយរយៈពេល ៣ថ្ងៃ។ ប៉ុន្តែ លោកបាននិយាយថា ឱ្យតែយើងមានការតាំងចិត្តខ្ពស់ និងមានវិន័យចំពោះខ្លួនឯង យើងពិតជាអាចធ្វើបាន។

លោក Hiragii បានរៀបរាប់ទៀតថា ក្រៅពីលំហាត់ប្រាណនោះ លោកក៏បានផ្លាស់ប្តូររបបអាហារផងដែរ។ ពោលគឺ លោកហូបតែ ១,០០០ ទៅ ១,៥០០កាឡូរីក្នុងមួយថ្ងៃតែប៉ុណ្ណោះ ហើយភាគច្រើនគឺហូបបន្លែ។លោកពន្យល់ថា ខ្ញុំហូបតែពីរពេលប៉ុណ្ណោះក្នុងមួយថ្ងៃ ពោលគឺ នៅចម្លោះម៉ោង ១២ថ្ងៃត្រង់ ទៅម៉ោង ៨យប់ ហើយខ្ញុំមិនហូបបង្អែម ទឹកក្រូច និងនំចំណីអីផ្សេងនោះទេ។

ម្យ៉ាងវិញទៀត លោក Hiragii ក៏បានផ្តល់ដំបូន្មានថា យើងគួរតែកាត់បន្ថយការហូបគ្រឿងស្រវឹង​ឱ្យបានតិចតាមដែលអាចធ្វើទៅបាន ហើយបើចង់ហូបនោះ គួរតែហូបស្រាក្រហមវិញ ប្រសើរជាងស្រាបៀរ។

យ៉ាងណាមិញ លោក Hiragii ក៏បាននិយាយថា ពេលខ្លះ លោកក៏អត់ទ្រាំមិនបាន ក៏ហូបអាហារដែលលោកចូលចិត្តផងដែរ ពោលគឺ តែគុជ សាច់អាំង និងបាយការីជាដើម។ លោក Hiragii អាចស្រកទម្ងន់ពី ៦៩គីឡូ ទៅ ៥៦គីឡូបាន ត្រឹមរយៈពេល ៥ខែតែប៉ុណ្ណោះ៕ប្រភពពី khmerload

ចង់ជ្រាបច្បាស់ពីវិធីហាត់ប្រាណរបស់លោក Hiragii សូមទស្សនាវីដេអូខាងក្រោម៖

Leave a Reply

Your email address will not be published. Required fields are marked *