ប្រទាលកន្ទុយក្រពើ ជួយបន្ថយភាព​ជ្រីវជ្រួញរបស់​ស្បែក និងថែសុខភាព…

ប្រទាលកន្ទុយក្រពើ ត្រូវបានគេជឿថា ជាឱសថអាថ៌កំបាំងមួយសម្រាប់ថែសម្រស់របស់មហាក្សត្រី Cleopatra នៃប្រទេសអេហ្ស៊ីបបុរាណ។ មកដល់យុគសម័យបច្ចុប្បន្ន អ្នកវិទ្យាសាស្ដ្របានរក​ឃើញសារជាតិដែលមានប្រយោជន៍ដ៏គួរឱ្យភ្ញាក់ផ្អើលរបស់ ប្រទាលកន្ទុយក្រពើ ដែលមានប្រសិទ្ធិភាពក្នុងការថែរក្សាសម្រស់ និងសុខភាព។ប្រទាលកន្ទុយក្រពើ អាចប្រើដូចជាអាហារ ភេសជ្ជៈ ឬជាក្រែមសម្រាប់បំប៉នស្បែក ៖

ជួយព្យាបាលការហើមភ្នែក ប្រទាលកន្ទុយក្រពើ គឺជាជម្រើសដ៏ប្រសើរសម្រាប់ការខាត់ស្បែក ទន្ទឹមនិងនេះ សារជាតិនានានៅក្នុងប្រទាលកន្ទុយក្រពើ ក៏ជួយថែបំប៉នស្បែករបស់អ្នក ពិសេសស្បែកត្រង់រង្វង់ភ្នែក។ នៅពេល​ភ្នែករបស់អ្នក មានភាពហត់នឿយ អស់កម្លាំង ចូរប្រើសំឡី ជ្រលក់ទឹកប្រទាលកន្ទុយក្រពើហើយលាបមកលើរង្វង់ភ្នែក វានឹងជួយបំបាត់សភាព ហើមភ្នែក ភ្នែកជ្រៅ ដោយសារខ្វះដំណេក

ថែបំប៉នស្បែក សារជាតិកំចាត់មេរោគនៅក្នុងប្រទាលកន្ទុយក្រពើ មានប្រសិទ្ធិភាពក្នុងការព្យាបាលមុនខ្សាច់eczemaនិងប្រតិកម្មស្បែក។ចូរលាបទឹក ប្រទាលកន្ទុយក្រពើ ទៅលើស្បែកដែលមានបញ្ហាប្រតិកម្ម ចំនួនពី ២ ទៅ បីដងក្នុងមួយថ្ងៃ រហូតដល់វាបាត់ទាំងស្រុង។ ក្រៅពីនេះ ប្រទាលកន្ទុយក្រពើក៏មានប្រយោជន៍ក្នុងការព្យាបាលស្បែកជាំដោយសារថ្ងៃផងដែរ។ លាបជែលប្រទាលកន្ទុយក្រពើវានឹងជួយការពារស្បែក ព្រមទាំងជួយបំប៉នសំណើមដល់ស្បែក។

កាត់បន្ថយស្នាមជ្រួញរបស់ស្បែក ប្រទាលកន្ទុយក្រពើ មានផ្ទុកសារជាតិជួយកាត់បន្ថយស្នាមជ្រួញនៅលើស្បែក និងបំប៉នសំណើមដូចទៅនឹងវីតាមីនC, E ដែលមានប្រសិទ្ធិភាពជួយរក្សាស្បែកឱ្យនៅតឹង និងស.ខ្ចីដូច្នេះ ស្នាមជ្រីវជ្រួញនៅលើស្បែករបស់អ្នកនឹង
ត្រូវបានកាត់បន្ថយ ។

ល្អសម្រាប់សុខភាព ប្រទាលកន្ទុយក្រពើ ក៏អាចត្រូវបានគេយកមកធ្វើជាអាហារ ឬភេសជ្ជៈ ដែលមានផ្ទុកវីតាមីន A, B1,B2, B5, B12, C, E,អាស៊ីត folic, niacin និងអាស៊ី amine ។ អ្នកអាចយកប្រទាលកន្ទុយក្រពើមកធ្វើជាបង្អែមឬកិនជាទឹកក្រឡុក ឬមួយកៀបយកទឹកមកញ៉ាំក៏បាន។ អាហារ និងភេសជ្ជៈធ្វើអំពី ប្រទាលកន្ទុយក្រពើ នឹងជួយបង្កើនកម្លាំងដល់ប្រព័ន្ធ ការពាររាងកាយ ប្រឆាំងទៅនឹងភាពតានតឹងក្នុងជីវិត។

Leave a Reply

Your email address will not be published. Required fields are marked *