អ្នកណាទៅធ្លាប់គិតថាផ្កាស្អាតនេះ អាចជួយព្យាបាលជំងឺបានច្រើនអីយ៉ាងហ្នឹង….ជួយប្រាប់គ្នាផង

រុក្ខជាតិ៖ ផ្កាម៉ោងដប់។

ព្យាបាលជំងឺ ៖ រំលាយឈាមក្រំ របួសបោកទង្គិច ឈឺបំពង់ក បិទបូស ពិស មុត រលាកភ្លើង តាអក ឬត្រអក និងជួយឱ្យដើរខ្យល់បានល្អ។

ការប្រើប្រាស់៖ រុក្ខជាតិទាំងមូល។ ហាលផ្កាម៉ោងដប់ឱ្យស្ងួត រួចដាំផឹក ១៥-៣០ក្រាម សម្រាប់ដើរខ្យល់ រំលាយឈាមក្រំ របួសបោកទង្គិច និងឈឺបំពង់ក។ បិទពីក្រៅ សម្រាប់បិទបូស ពិស មុត រលាកភ្លើង និងតាអក ព្យាបាលបុកខ្ទាំក្នុង យកដើមផ្កា ៣០ក្រាម បុកលាយជាមួយស្រាផឹក ក្មេងកើតបូសខ្នុរ បុកលាយស្ករត្នោត បិទពីលើ។​

ហាមចំពោះស្រ្តីមានផ្ទៃពោះ! សូមពិនិត្យ និងពិគ្រោះជាមួយពេទ្យឱ្យបានច្បាស់លាស់ និងអស់លទ្ធភាពជាមុន។ វិធីនេះអាចប្រើសាកល្បងនៅពេលដែអ្នកមិនមានជម្រើសផ្សេង/ Please consult with a doctor or a specialist before consuming. This natural treatment can be used when there is no other choices

Close up of bruise on a human arm.

ឯកសារយោង៖ មជ្ឈមណ្ឌលស្រាវជ្រាវវេជ្ជសាស្ត្របូរាណ

Leave a Reply

Your email address will not be published. Required fields are marked *