បងប្អូនស្គាល់ទេ នេះគឺដើម ឬវល្លិ៍ជន្លង់ ឆ្ញាញ់ហើយ អាចប្រើជាឱសថប្រយោជ៍ពិត!!

បងប្អូនស្គាល់ទេ នេះគឺដើម ឬវល្លិ៍ជន្លង់ អាចយកទៅធ្វើម្ហូបយ៉ាងឆ្ញាញ់ហើយ អាចប្រើជាឱសថដែលផ្តល់ប្រយោជ៍ពិតៗ។លក្ខណៈរុក្ខជាតិ៖ ជាវល្លិ៍មានជាតិទឹកច្រើនរស់នៅបានយូរឆ្នាំ។ វល្លិ៍ជន្លង់មានពីរប្រភេទ គឺជន្លង់សនិងជន្លង់ក្រហម ។

ស្លឹកទោលដុះឆ្លាស់ទងរាងដូចស៊ុតរីកធំស្រួចចុង ឬចុងស្រួច វែងស្លឹកពេញផ្នែកខាងគល់រាងបេះដូង។កញ្ចុំផ្កាជាកួរតូចនៅចុងមែក ឬពីប្រគាបស្លឹក។ ពណ៌ស ឬស្វាយគ្មានទង។ផ្លែមានសាច់ច្រើន។ ពណ៌ក្រហមជាំទៅខ្មៅនៅពេលទុំ។វល្លិ៍នេះភាគច្រើនដុះខ្លួនឯង ឬគេដាំ។ វល្លិ៍ជន្លង់ផ្ទុកសមាសធាតុគីមី Mucilage and Iron ។

ការព្យាបាល៖ ជំងឺតាមផ្លូវនោម ហើម ធ្លាក់ស រដូវធ្វើទុក។វិធីធ្វើ និងប្រើប្រាស់៖ រុក្ខជាតិទាំងមូល យកទៅហាលឱ្យស្ងួត រួចកិនជាម្សៅ។
កម្រិតប្រើ៖ ផឹកក្នុងកម្រិត ១២-១៥ក្រាម នៃម្សៅស្ងួត ឬ ១២០-២០០ម.ល នៃទឹកថ្នាំដាំ។ ស្ករ និងស្ករត្នោតអាចប្រើជាមួយជន្លង់សម្រាប់ឱ្យផឹកស្រួល។

**សូមពិនិត្យ និងពិគ្រោះជាមួយគ្រូពេទ្យឱ្យបានច្បាស់លាស់ និងអស់លទ្ធភាពជាមុន។ វិធីនេះអាចប្រើសាកល្បងនៅពេលដែលអ្នកមិនមានជម្រើសផ្សេង។


ប្រភព៖ អ៊ាង សុផល្លែត
ឯកសារយោង៖ រុក្ខឱសថកម្ពុជា

Leave a Reply

Your email address will not be published. Required fields are marked *