ប្រពន្ធស្អាតរកនៅទីកន្លែងណាក៏បាន តែប្រពន្ធដែលទ្រាំនឹងចរិតរបស់អ្នកបាន គឺមិនងាយរកបាននោះទេ…

អ្នកប្រើប្រាស់ក្នុងហ្វេសប៊ុក ជាច្រើន ពិតជាបានស្គាល់ច្បាស់ជាក់ជាមិនខាន ឧកញ៉ា ទៀ វិចិត្រ នោះ ហើយលោក ក៏ត្រូវបានមហាជនមួយចំនួនធំតែងតែ ហៅលោកថា ជាឧកញ៉ា ចិត្តធម៌ មួយរូប ផងដែរ ព្រោះពួកគេ បានឃើញញឹកញាប់ណាស់ នូវទង្វើរសប្បុរសធម៌ រ​បស់លោក កន្លងទៅ ជូនអ្នកត្រូវការជំនួយជាចាំបាច់ មិនដែលខានឡើយ ទង្វើរទាំងនេះហើយ រឹតតែបានធ្វើឲ្យប្រិយមិត្តជាច្រើន មានការពេញចិត្ត និងគោរពស្រឡាញ់លោក ជាខ្លាំង។

បងប្អូនក្នុងហ្វេសប៊ុកមួយចំនួន មានការភ្ញាក់ផ្អើលម្តងទៀតហើយ ដោយសារតែឧកញ៉ា ទៀ វិចិត្របានបង្ហោះសារដ៏មានអត្តន័យបំផុតសម្រាប់ភរិយា។ខាងក្រោមនះជាសាររបស់គាត់៖ប្រពន្ធស្អាតរកនៅទីកន្លែងណាក៏បាន តែប្រពន្ធដែលទ្រាំនឹងចរិតរបស់អ្នកបាន គឺមិនងាយរកបាននោះទេ។

ខាងក្រោមនេះជាមតិរបស់មហាជន៖បង អាត តាកែវ៖ ញ៉ុមសូមសសើបងដោយស្មោះញ៉ុតែងតែតាមដានបងគ្រប់សកម្មភាពបងដើជួយចែកចាយដល់ក្មេងចាស់តាមជនបទទង្វើដ៏ល្អរបស់នេះមិនថាជាតិនេះ ឬជាតិក្រោយ បងជួបតែសុខជារៀងរហូតអំពើល្អមិនចេះសាបសូនទេមនុស្សខ្លះមើនឃើញតែទេវតាមើលឃើញ។

សុខន សិរីវិទ្យា៖ ឃ្លាដែលមនុស្សស្រីចង់បានពីម៉ាត់ប្តីសម្លាញ់របស់នាង តែមិនមានប្រុសច្រើននាក់ទេយល់ឃើញតម្លៃមនុស្សស្រីជាភរិយា ភាគច្រើនបានត្រឹមប្រពន្ធខ្ញុំមិនល្អ ស្អាតដូចគេ មិនឆ្លាតដូចគេ។ហ៊ាង សាន៖ សូមសរសើដោយស្មោះនូវចរឹកថ្លៃថ្នូររបស់លោកដែរប្រកបដោយធម៏មិនចេះប្រមាទអ្នកដ៏ទៃសាកសមជាមនុស្សគួរអោយគោរពពីខ្ញុំសានហ៊ាន

Prum Potdara ៖ពាក្យសំដីរបស់បងប្រុសមានន័យគ្រប់គ្រាន់ហើយសំរាប់នារីដែលជាភរិយា ។តែទោះជាយ៉ាងណាក៏ដោយនាងពិតជាមានទុក្ខប៉ុនភ្នំព្រះមេរុ ដោយសារប្តីរបស់នាងមានមនុស្សទី៣មកជ្រែក ហើយវាអាធ្វើអោយនាងឆ្អែកគ្រប់គ្រាន់ព្រមដើរចេញទាំងទឹកភ្នែក។

ប្រភព៖ ទៀ វិចិត្រ TEA VICHET

Leave a Reply

Your email address will not be published. Required fields are marked *