ដើមក្រញូងដ៏ធំគ្មាន២នៅសល់តែ១គត់ នាសម័យនេះ ទំហំជិត៥ឱបមនុស្ស នៅកណ្ដាលក្រុងសៀមរាប…
អាចារ្យធំ ដែលត្រូវបានគេស្គាល់ថាជាអ្នកអភិរក្សវប្បធម៌ និងសម្បត្តិធម្មជាតិម្នាក់ដែរនោះ បានចេញដំណើរជាមួយមហាមិត្តបួនប្រាំនាក់ទៅខេត្តសៀមរាប គាប់ជូនលោកបានឃើញដើមក្រញូង១យ៉ាងធំ ក៏ថតជាវីដេអូចែកជូនបងប្អូនក្នុងបណ្តាញសង្គមបានឃើញ។
ឈរជិតដើមក្រញូងដ៏ធំមហិមាកណ្តាលក្រុងសៀមរាប ទល់មុខធនាគារ ANZ លោក អាចារ្យធំ បានលើកឡើងថា «អស្ចារ្យណាស់! ដើមក្រញូងដ៏ធំគ្មាន២នៅសល់តែ១គត់ នាសម័យនេះ ទំហំជិត៥ឱបមនុស្ស នៅកណ្ដាលក្រុងសៀមរាប មានអាយុរាប់រយឆ្នាំ»។
ទន្ទឹមនឹងការភ្ញាក់បានឃើញដើមក្រញូងធំក្នុងឆាកជីវិតលោកក៏កើតក្តីបារម្ភខ្លាចត្រូវបាត់បង់ដោយជនខិលខូចលួចកាប់ ម្ល៉ោះហើយបានជាលោកទទូចថា «សូមថែឲ្យគង់ណា បងប្អូនបានស្គាល់ទាំងអស់គ្នា និងបានមកថតរូបជាអនុស្សាវរីយ៍»៕