គួរយល់ដឹង!!!! មិនគួរទទួលទានការហ្វេដាច់ខាត ចំពោះមនុស្សមួយចំនួនដែល…

សារធាតុការហ្វេ មិនមែនសុទ្ធតែមនុស្សគ្រប់គ្នា អាចទទួលទានបាននោះឡើយ មនុស្សមួយចំនួន គ្រាន់តែជាតិកាហ្វេចូលក្នុងពោះភ្លាមធ្វើឲ្យ ថប់ដង្ហើម ញ័រដើមទ្រូងជាដើម។ទី១: មនុស្សដែលមានជំងឺលើសសម្ពាធឈាម និងបេះដូង មិនគួរញ៉ាំកាហ្វេឡើយ ព្រោះនៅពេលដែលអ្នកពិសារកាហ្វេច្រើន អ្នកនឹងងាយប្រឈមមុខនឹងជំងឺដែលទាក់ទងនឹងសរសៃឈាមខ្លាំងណាស់។

ទី២: គឺជាស្ត្រីដែលដាច់រដូវ មានន័យថា នារីដែលដល់វ័យចាស់ ហើយគ្មានរដូវមកទៀត ក៏មិនអាចពិសារកាហ្វេបានដែរ ព្រោះវាអាចធ្វើឲ្យកាល់ស្យូមក្នុងរាងកាយអ្នកថយចុះ ដោយធ្វើឲ្យអ្នកងាយប្រឈមមុខនឹងជំងឺពុកឆ្អឹងខ្លាំងណាស់។ទី៣: គឺជាមនុស្សដែលមានជំងឺក្រពះ មិនគួរញ៉ាំកាហ្វេឡើយ ព្រោះវាអាចធ្វើឲ្យអាការៈក្រពះអ្នកកាន់តែធ្ងន់ធ្ងរបាន។


ទី៤: គឺជាស្ត្រីមានផ្ទៃពោះ។ នៅពេលដែលអ្នកមានផ្ទៃពោះ អ្នកមិនគួរពិសារកាហ្វេឡើយ ព្រោះអាចធ្វើឲ្យកូនក្នុងផ្ទៃលូតលាស់មិនគ្រប់ជ្រុងជ្រោយ។ ជាពិសេស បើធ្ងន់ធ្ងរ អាចធ្វើឲ្យអ្នករលូតកូនទៀតផង។

ទី៥: គឺជាមនុស្សដែលខ្វះវីតាមីនB1 ក៏មិនគួរញ៉ាំកាហ្វេដែរ ព្រោះអាចធ្វើឲ្យរាងកាយអ្នកកាន់តែបាត់បង់សារធាតុមួយនេះ។ សារធាតុក្នុងកាហ្វេ អាចបំផ្លាញវីតាមីនមួយនេះក្នុងរាងកាយឲ្យអស់បាន។

ចុងក្រោយ គឺជាមនុស្សដែលមានជំងឺមហារីក។ បើអ្នកហ៊ានពិសារកាហ្វេ នោះជំងឺអ្នកនឹងកាន់តែធ្ងន់ធ្ងរ ដោយធ្វើឲ្យអ្នកមិនងាយសះស្បើយឡើយ ដោយវានឹងរាត្បាតកាន់តែខ្លាំង។ ដូច្នេះមុននិងពិសាកាហ្វេ គួរគិតខ្លួនសិន ហើយគួរជ្រើសរើសភេសជ្ជៈផ្សេង មកជំនួស ដើម្បីកុំអោយមានបញ្ហានៅពេលក្រោយ៕

Doctor measuring blood pressure – studio shot on white background

ប្រភព៖ អ៊ាង សុផល្លែត
សម្រួលអត្ថបទដោយ៖ខ្ទឹមស

Leave a Reply

Your email address will not be published. Required fields are marked *