ស្លឹក​អ​ម្ពឹ​ល និង​ខ្ទឹមក្រហម អាច​ព្យាបាល​ជំងឺ​ផ្តាសាយ​ទារកភ្លាមៗ….

គ្រាន់តែ​លឺថា​ស្លឹក​អ​ម្ពឹ​ល និង​ខ្ទឹមក្រហម ជា​ឱសថ​សម្រាប់​ព្យាបាល​ជំងឺ​គ្រុនផ្តាសាយ​សម្រាប់​ទារក ម្នាក់​ប្រហែលជា​ឆ្ងល់​ហើយ ក៏ប៉ុន្តែ​បើ​យោងតាម​គេហទំព័រ rak sukapap បាន​បង្ហាញថា ធាតុ​ផ្សំ​ទាំងពីរ​មុខ​នេះ មិន​ត្រឹមតែ​អាចជួយ​ព្យាបាល និង​ការពារ​ជំងឺ​គ្រុនផ្តាសាយ​សម្រាប់​ទារក​ប៉ុណ្ណោះ​ទេ វា​ថែមទាំង បណ្តេញ​ស្លេស សម្រួល​ដល់​ផ្លូវដង្ហើម ជំនួយ​ដល់​ការរំលាយ បន្ថយ​អាការ​ហើម ដោះស្រាយ​បញ្ហា​រលាក និង​ជួយ​រក្សា​កម្តៅ​ក្នុង​រាងកាយ​ទារក​បាន​ថែមទៀត។

របៀប​ប្រើប្រាស់៖ ១.សូម​បេះ​ស្លឹក​អ​ម្ពឹ​លស្រស់ៗចំនួន​មួយ​ក្តាប់ និង​ខ្ទឹមក្រហម​មួយ​មើម​ដំ​ឲ្យ​បែក ដាក់ចូល​ទៅក្នុង​ឆ្នាំង​មួយ។
២.ចាក់ទឹក​មួយ​ផ្ទឹ​ល​ចូល រូ​ច​ដាំ​ឲ្យ​ពុះ សឹម​លើក​ចុះ។


៣.នៅពេល​ទឹក​ថយកម្តៅ​ឧណ្ឌៗ សូម​ងូត​ឲ្យ​ទារក (ប៉ុន្តែ​ត្រូវ​ប្រា​ដក​ថា​ទឹក​មិន​ក្តៅ​ខ្លាំងពេក​នោះទេ)។
៤.សូម​អនុវត្ត​វិធី​នេះ​មួយថ្ងៃ​ពីរដង គឺ​ពេលព្រឹក និង​ពេល​ល្ងាច អាកា​រៈ​ជំងឺ​នឹង​ធូរស្រាលភ្លាម៕

*សូមពិនិត្យ និងពិគ្រោះជាមួយគ្រូពេទ្យឱ្យបានច្បាស់លាស់ និងអស់លទ្ធភាពជាមុន។ វិធីនេះអាចប្រើសាកល្បងនៅពេលដែអ្នកមិនមានជម្រើសផ្សេង។

Leave a Reply

Your email address will not be published. Required fields are marked *