កូនខ្មែរម្នាក់ទៀតហើយ អបអរសាទរ!! កីឡាការិនីល្បុក្កតោកម្ពុជាម្នាក់ ដណ្តើមបានមេដាយមាស ក្នុងការសម្តែងក្នុងក្បាច់គុន ទែកគ្យុន…(វីដេអូ)
តាមរយះហ្វេសប៊ុកផេករបស់ BTV Cambodia បានឲ្យដឹងថា “កូរ៉េខាងត្បូង ៖ កីឡាការិនីល្បុក្កតោកម្ពុជា ចិន្តា រ័ត្ន ដណ្តើមបានមេដាយមាស ក្នុងការសម្តែងក្នុងក្បាច់គុន ទែកគ្យុន (TEAKKYON) យុទ្ធគុនបូរាណកូរ៉េ ក្នុងមហោស្រពក្បាច់គុនចម្រុះពិភពលោក ២០១៩ នៅកូរ៉េខាងត្បូង”។
ដំណឹងនេះបានធ្វើឲ្យអ្នកលេងបណ្តាញសង្គមហ្វេសប៊ុកមានការរំភើបចំពោះ កីឡាការិនីល្បុក្កតោកម្ពុជា ចិន្តា រ័ត្ន ដែលមានសមត្ថភាពអាចដណ្តើមបានមេដាយមាសមួយនេះបាន និងមានការកោតសរសើរយ់ាងខ្លាំងផងដែរចំពោះការខិតខំប្រឹងប្រែងរបស់នាង។
ដោយឡែកបើតាមហ្វេសប៊ុករបស់ កីឡាការិនីល្បុក្កតោកម្ពុជា ចិន្តា រ័ត្ន ក៏បានបង្ហាញនៅក្តីសប្បាយរីករាយផងដែរ ដោយនាងបានសរសេរថា “ទីបំផុតក្តីស្រមៃរបស់ខ្ញុំបានក្លាយជាការពិត មិនដែលហ៊ានសូម្បីតែគិត ដែលអាចនឹងអោយគេចាក់ភ្លេងជាតិខ្លួនឯងនៅក្នុងកម្មវិធីប្រកួតអន្តរជាតិមួយបាន ថ្ងៃខ្ញុំធ្វើបានហើយ Finally my dream came true to play my national anthem in an international competition. Thank so much everyone for given me your support and love. I love Taekkyeon Family”។
ដើម្បីជ្រាប់ច្បាស់សូមទស្សនាវីដេអូខាងក្រោមនេះ