សូមមើលរូបការ៉ុតទំាងនេះតើមានអីខុសប្លែកគ្នា?ជួយប្រាប់ផង

អ្នកធ្លាប់រកស៊ីពិតប្រាកដទើបយល់អារម្មណ៍មួយនេះ គេចង់សំដៅថាការដែលយើងធ្វើការ ដាច់ខែបានប្រាក់ខែ ដាច់ខែបានប្រាក់ខែ ចាយលុយក៏មិនសូវស្តាយ ហ៊ានទិញរបស់ថ្លៃៗ ប្រេនៗ ប្រើបានតាមលទ្ធភាពតាមប្រាក់ខែខ្លួន ចឹងហើយមិនសូវសល់ការសន្សំទេ ចំណែកអ្នករកស៊ីវិញខ្វះដើម ត្រូវការដើមបង្វិល ចំណេញមិនទៀងទាត់

មិនសូវហ៊ានយកលុយចាយទេ តែក៏ចង់ចាយដែរតែស្តាយលុយជាង លុយពិបាករកជាង ចឹងទៅក៏ក្លាយជាទំលាប់ល្អក្នុងការចាត់ចែងនិងសន្សំលុយនិងវិនិយោគបន្ថែម ធ្វើឲ្យមើលពីសំបកក្រៅមិនសូវឡូយឆាយនឹងគេតែមានគ្រឹះហរិញ្ញវត្ថុរឹងមាំនៅពីក្រោមដែលមើលនឹងភ្នែកមិនឃើញទេ ខុសពីអ្នកធ្វើការដែលចាយលុយអត់ស្តាយហើយមិនសន្សំល្អមើលតែពីសំបកក្រៅ ពេលអត់ការងារពិបាកចិត្តរកការងារថ្មីទៀត ព្រោះគ្មានគ្រឹះហិរញ្ញវត្ថុដូចអ្នកចេះសន្សំនិងវិនិយោគបន្ថែមទេ។

សូមមើលរូបខាងក្រោមរួចអោយជាមតិសូមអរគុណ។ប្រភព៖Leon Love Kimheang

Leave a Reply

Your email address will not be published. Required fields are marked *