បើមិនជឿសូមកុំប្រមាថឲ្យសោះ!! ពពុះសំរិទ្ធ គឺជាវត្ថុដ៏កម្ររ និង ពូកែស័ក្តិសិទ្ធិខ្លាំងណាស់

ពពុះសំរិទ្ធ ត្រូវបានគេចាត់ទុកថា ជារបស់ដ៏មានតម្លៃ និង កម្ររកបានណាស់ មិនតែប៉ុណ្ណោះ គេតែងតែមានជំនឿថាវាគឺជាវត្ថុ ដ៏ស័ក្តិសិទ្ធិថែមទៀតផង។ ប្រជាពលរដ្ឋទូទៅកម្របានឃើញវត្ថុដ៏កម្រនេះណាស់ ប៉ុន្តែសម្រាប់លោក វណ្ណា ស័ក្តិជេស្តា វិញគឺពិតជាមានវត្ថុដ៏កម្រនេះ ដោយលោកបានទទួលពីបុរសម្នាក់ ដែលគេរកបាននៅក្នុងព្រៃក្បែរតំបន់ព្រំដែន។

លោកពិតជាមានជំនឿយ៉ាងមុតមាំថា ពពុះសំរិទ្ធ នេះគឺជាវត្ថុម្យ៉ាង ដែលមានឫទ្ធបារមី ពូកែស័ក្តិសិទ្ធិខ្លាំងណាស់ ដោយលោកបានយក ទៅដាក់លើអាសនៈ ដែលមានរៀបចំជាគ្រឿងបាយសី រូបព្រះតូច ធំ ដាក់នៅលើនោះ។ អ្នកដែលបានឃើញគ្រឿងអាសនៈ របស់លោក តែងតែគិតថា លោកគឺជាគ្រូមន្តអាគម ឬ គ្រូបារមីចូលសណ្ឋិតជាដើម តែតាមការពិតលោកគ្រាន់តែជាអ្នកមានជំនឿទៅលើរបស់របរ ឬ វត្ថុកម្រទាំងនោះតែប៉ុណ្ណោះ។

លោក វណ្ណា ស័ក្តិជេស្តា បានរៀបរាប់ថា ពពុះសំរិទ្ធ របស់លោកនេះគឺមានទម្ងន់ ២ គីឡូក្រាម និង មានបំណែកតូចៗជាច្រើនទៀត ដែលលោកបានដាក់នៅលើអាសនៈរបស់លោក ហើយជារៀងរាល់ថ្ងៃសីល ឬ ថ្ងៃខែដាច់ លោកតែងតែ ទិញផ្លែឈើ ផ្កាភ្ញី និង បាញ់ទឹកអប់ថ្វាយ មិនដែលខកខានម្តងណាឡើយ។ ចាប់តាំងពីលោកមានរបស់នេះ នៅក្នុងផ្ទះពីពេលណាមកគឺក្រុមគ្រួសាររបស់លោក តែងតែមានភាពត្រជាក់ជុំរហូត ធ្វើអ្វីតែងតែទទួលបានជោគជ័យជានិច្ច៕ប្រភពពី pressnews

Leave a Reply

Your email address will not be published. Required fields are marked *