ចង់ដឹងទេថា!! សម្រងជាឱសថធម្មជាតិដ៏ពូកែជួយព្យាបាលជំងឺអ្វីបានខ្លះ…

រុក្ខជាតិ៖ សម្រង។ផ្នែកប្រើប្រាស់៖ ប្រើគ្រាប់ទុំ។ ពេលទុំមានពណ៌ត្នោត រាងរៀវសងខាង ប្រវែងពី ១៨-២៨មម មានក្រឡាជ្រីវជ្រួញ។សមាសធាតុគីមី៖ សាច់គ្រាប់ ៣៥% សំបកគ្រាប់ ៦៥%-ក្នុងសាច់មានជាតិប្រេង ២,៩៨% និងម្សៅ​​ Sterculine bassorine-សំបកគ្រាប់មាន ១% ជាតិប្រេង ៥៩% bassorine ជាតិរំអិល និង Tanine-ស្ករនៅក្នុងគ្រាប់មាន galactose pentose និង Arabinose។

ការព្យាបាល៖ ជំងឺក្តៅក្នុង ក្អកឈឺបំពង់ក ស្អកក ឈឺភ្នែក ឈឺធេ្មញ បត់ជើងតូចចេញឈាម។កំរិតប្រើ៖ ៥ ទៅ ១០ក្រាម ក្នុង១ថ្ងៃ៕*សូមពិនិត្យ និងពិគ្រោះជាមួយគ្រូពេទ្យឱ្យបានច្បាស់លាស់ និងអស់លទ្ធភាពជាមុន។ វិធីនេះអាចប្រើសាកល្បងនៅពេលដែលអ្នកមិនមានជម្រើសផ្សេង។សម្រួលអត្ថបទដោយ៖ អ៊ាង សុផល្លែតឯកសារយោង៖ មជ្ឈមណ្ឌលជាតិស្រាវជ្រាវវេជ្ជសាស្រ្តបូរាណប្រភព៖eangsophalleth

Leave a Reply

Your email address will not be published. Required fields are marked *