រូបមន្ដឱសថធម្មជាតិព្យាបាលជំងឺរលាកសន្លាក់ ឈឺជង្គង់ លើសឈាម ក្រិនថ្លើម ញ៉ាំត្រឹមតែ ២ ដងក្នុងមួយថ្ងៃ

ព្យាបាល៖ រលាកសន្លាក់ ឈឺជង្គង់ លើសឈាម ក្រិនថ្លើម ។គ្រឿងផ្សំ៖ ស្លឹកវល្លិយាវ ៥០% ម្នាស់ ៥% ក្រូចឆ្មារ ៥% និង ទឹក ៤០%។វិធីធ្វើ និងប្រើប្រាស់៖ បុក ឬក្រឡុកស្លឹកវល្លិយាវ រួចច្រោះយកកាកចោល បុក ឬក្រឡុកម្នាស់យកកាកចោល រួចយកមកលាយជាមួយទឹកស្លឹកវល្លិយាវដែលបានត្រងទុក ច្របាច់ទឹកក្រូចឆ្មារចូល កូរឲ្យចូលគ្នាទុកទទួលទាន (នៅសល់ ក្លាស់សេទុកបាន ១៥ថ្ងៃ) ទទួលទាន ១ថ្ងៃ ២ដង ម្ដង៣០cc លាយទឹក១កែវ ញ៉ាំមុនពេលបាយ ឬពេលថ្ងៃកាន់តែល្អ។

ជំងឺដែលគួរទទួលទានទឹកឱសថនេះ៖

-រោគធាត់ ជំងឺរលាកសន្លាក់ហ្គោ ឈឺសន្លាក់ ឈឺជង្គង់ គ្រុនក្ដៅ ដុំសាច់ក្នុងសុដន់ ក្នុងស្បូន
-ជាតិខ្លាញ់ក្នុងឈាមខ្ពស់ ពុលអាហារ ដំបៅក្រពះ អាឡែរហ្សី


-ឈឺក្បាលប្រកាំង កើតមុន ឈឺចុករមួលតាមសាច់ដុំ ជំងឺឬសដូងបាត ក្រិនថ្លើម
-ហើមពោះ ទីរ៉ូអ៊ីត មហារីកផ្សេងៗ ស្លេកស្លាំង ស្រវាំងភ្នែក
-លើសឈាមឬខ្វះឈាម មហារីកឈាម ស្ពឹកជើងដៃ
-រលាកទងសួត ជំងឺបេះដូង ឡើងជាតិអាស៊ីត។

**សូមពិនិត្យ និងពិគ្រោះជាមួយគ្រូពេទ្យឱ្យបានច្បាស់លាស់ និងអស់លទ្ធភាពជាមុន។ វិធីនេះអាចប្រើសាកល្បងនៅពេលដែលអ្នកមិនមានជម្រើសផ្សេង។សម្រួលអត្ថបទ៖ អ៊ាង សុផល្លែតសូមរក្សាទម្រង់អត្ថបទរបស់ខ្ញុំរាល់ប្រភពដែលយកទៅចែកចាយបន្ត។

Leave a Reply

Your email address will not be published. Required fields are marked *