ឆ្លាតមែន!! ឆ្កែអនាថាស្មោះត្រង់ទាំង៤ក្បាល នាំគ្នាឈរពេញមាត់ច្រកចូលមន្ទីរពេទ្យ ដោយសារតែ….

រឿងហេតុនេះកើតឡើងក្នុងប្រទេសប្រេស៊ីល ដែលគេឃើញមានឆ្កែបួនក្បាលបាននាំគ្នារត់ទៅឈរចាំពេញមាត់ច្រកចូលមន្ទីរពេទ្យ ដើម្បីទន្ទឹងរង់ចាំផ្លូវម្ចាស់ដែលកំពុងឈឺធ្ងន់នៅទីនោះ។យោងតាមប្រសាសន៍របស់អ្នកស្រី Cris Mamprim ដែលជាគ្រូពេទ្យម្នាក់ធ្វើការវេនយប់នៅមន្ទីរពេទ្យ Alto Vale ក្នុងទីក្រុង Rio Do Sul បាននិយាយថា “កាលពីថ្ងៃអាទិត្យកន្លងទៅ ខ្ញុំបានព្យាបាលអ្នកជំងឺម្នាក់ឈ្មោះ Cesar។ គាត់ជាមនុស្សអនាថាម្នាក់គ្មានផ្ទះសម្បែងជ្រកកោនទេ”។

អំឡុងពេលព្យបាលអ្នកគ្រូពេទ្យ Mamprim បានគ្រលៀសភ្នែកមើលទៅមាត់ទ្វារ។ ស្រាប់តែឃើញសត្វឆ្កែ៤ក្បាល កំពុងឈរពេញច្រកផ្លូវចូល។ គ្រានោះនាងពិតជាឆ្ងល់ខ្លាំងណាស់ថាឆ្កែទាំងអស់នោះមកពីណា។ រហូតដល់ពេលមួយ នាងក៏ដាច់ចិត្តហាមាត់សួរទៅលោក Cesar ដែលជាអ្នកជំងឺនាងថា “តើពួកវាជាឆ្កែរបស់លោក”?

ភ្លាមនោះលោក Cesar បាននិយាយតបវិញថា “បាទ,ពួកវាជាឆ្កែអនាថាទាំង៤របស់ខ្ញុំ”។ លោក Cesar បន្តថា “ពេលខ្លះខ្ញុំសុខចិត្តបង្អត់អាហារខ្លួនឯង មិនហ៊ានហូបទេ សុខចិត្តទុកឲ្យពួកវាស៊ីវិញ ព្រោះពួកវាជាមិត្តល្អរបស់ខ្ញុំ”។បន្ទាប់ពីហេតុការណ៍នេះកើតឡើង អ្នកគ្រូពេទ្យ Mamprim ពិតជាមានអារម្មណ៍ ក្តុកក្តួលក្នុងចិត្តយ៉ាងខ្លាំង។

មិនតែប៉ុណ្ណោះ នាងបានសរសេរហេតុការណ៍ដែលនាងបានជួបខាងលើនេះបង្ហោះចូលទៅក្នុងគណនីហេ្វសប៊ុករបស់នាងថា “គ្រាន់តែជាបុរសធម្មតាម្នាក់, មិនមានរបស់ប្រើប្រាស់ល្អទំនើប, តែងតែហាលខ្យល់ហាលភ្លៀងដោយខ្លួនឯង។ ប៉ុន្តែគេមានមិត្តភក្តិល្អបួននាក់នេះសត្វឆ្កែខាងលើ ដែលនៅចាំជួយគ្នាទៅវិញទៅមក”។ នាងបន្តថា “ពេលខ្ញុំឃើញពួកវាឈរចាំនៅឯច្រកទ្វារដូចនេះ ខ្ញុំពិតជាសប្បាយរីករាយណាស់។ ពួកវាបានបង្ហាញខ្ញុំពីការយកចិត្តទុកដាក់និងសេចក្តីស្រលាញ់របស់សត្វឆ្កែទៅម្ចាស់វាយ៉ាងពិតប្រាកដ”។

បន្ទាប់ពីលោក Cesar ព្យាបាលជំងឺនិងទិញថ្នាំដែលលោកត្រូវការរួច ខាងមន្ទីរពេទ្យបានអនុញ្ញាតិឲ្យលោកហៅឆ្កែទាំងបួនក្បាលនោះចូលក្នុងមន្ទីរពេទ្យ។ក្នុងពេលជាមួយគ្នានោះ ខាងមន្ទីរពេទ្យក៏បានទិញចំណីអាហារផ្តល់ដល់បុរសគ្មានផ្ទះសម្បែងម្នាក់នេះនិងឆ្កែស្មោះត្រង់ទាំង៤ក្បាលផងដែរ៕ប្រភព៖ khmerload

Leave a Reply

Your email address will not be published. Required fields are marked *