អបអរសាទរកូនខ្មែរម្នាក់ទៀតហើយ!! ឈ្នះ​មេដាយមាស​កម្រិត​ពិភពលោក ក្នុងការបំបែក​ឯកទគ្គកម្ម​ តេ​ក្វាន់​ដូ​ (មានវីដេអូ)

ពិតជាដំណឹងរីករាយមែនទែន ថ្មីៗនេះកីឡាករតៃក្វាន់ដូកម្ពុជា កីឡាករ ប៉ាល់ ជីវ័ន្ត ដែលបានទទួលបានមេដាយមាសកម្រិតពិភពលោកពីការប្រកួត 21st ITF (Taekwon-Do World Championship)​ 2019 (International Taekwon-Do Federation) នៅទីក្រុង Plovdiv ប្រទេសប៊ុលហ្គារី (Bulgaria) ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី ២៤ ខែសីហា ដល់ ថ្ងៃទី ៣០ ខែ សីហា ឆ្នាំ ២០១៩។

នេះគឺជាមោទនភាពថ្មីមួយទៀតដែលកូនខ្មែរបានដណ្តើមយកមេដាយមាសកម្រិតពិភពលោកជូនដល់ជាតិមាតុភូមិ។សូមជូនពរកីឡាករកីឡាការនីកម្ពុជា សូមព្យាយាមហ្វឹកហាត់បន្ថែមដើម្បីឆ្ពោះទៅរកភាពជោគជ័យក្នុងការធ្វើជាម្ចាស់ផ្ទះស៊ីហ្គេម (SEA​ GAME) ក្នុងឆ្នាំ ២០២៣៕

Leave a Reply

Your email address will not be published. Required fields are marked *