អបអរសាទរផង!! គម្រោងស្ថាបនាស្ពានអាកាសថ្មើរជើង​ ចំនួនពីរទីតាំង​ នឹង​លេចរូបរាង​ស្ថិត​នៅ​…

ខណៈដែលស្ពានអាកាសថ្មើរជើងនាងគង្ហីង ជិតស្តាតអូឡាំពិក បានកំពុងតែដាក់ឲ្យប្រើប្រាស់ជាសាធារណៈ កាលពីថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៩ ដោយក្រុមហ៊ុនវិនិយោគទុនអាណិកជនកម្ពុជា (OCIC) បានចំណាយថវិកាប្រមាណ ៣លានដុល្លារអាមេរិក។ នេះបើយោងតាម Facebook ផ្លូវការរបស់រដ្ឋបាលរាជធានីភ្នំពេញ បានចុះផ្សាយនៅថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៩។

យ៉ាងណាមិញ ស្រាប់តែកាលពីព្រឹកមិញនេះ ថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៩ យោងតាមរយៈគេហទំព័រ ហ្វេសប៊ុកផេក រដ្ឋបាលរាជធានីភ្នំពេញ បានប្រាប់អោយដឹងពីគម្រោងសាងសង់ស្ពានអាកាសថ្មើរជើងចំនួន ២កន្លែងផ្សេងទៀត ដែលមានខ្លឹមសារថា៖”ប្រទេសជាតិមានការអភិវឌ្ឍន៍កាន់តែរីកចំរើន​ ទីក្រុងកាន់តែស៊ីវីល័យ!

រដ្ឋបាលរាជធានីភ្នំពេញមានគម្រោងស្ថាបនាស្ពានអាកាសថ្មើរជើងចំនួនពីរទីតាំងសម្រាប់បងប្អូនប្រជាពលរដ្ឋធ្វើដំណើរដោយថ្មើរជើងឆ្លងកាត់តំបន់នោះប្រកបដោយសុវត្ថិភាព។ គម្រោងទីមួយមានទីតាំងស្ថិតនៅលើមហាវិថីម៉ៅសេទុងខាងកើតសាលាបឋមសិក្សាសន្ធរម៉ុក និងគម្រោងទីពីរមានទីតាំងស្ថិតនៅលើមហាវិថីម៉ៅសេទុងខាងលិចផ្សារដើមគ”៕

ប្រភព៖ vdoamazing

Leave a Reply

Your email address will not be published. Required fields are marked *