ធ្វើចឹងបានទៀត!! បុរសម្នាក់រៀបការជាមួយមិត្តស្រីទាំងពីរ ព្រោះមិនចង់ឲ្យនរណាម្នាក់ឈឺចាប់ …(មានវីដេអូ)

ឥណ្ឌូនេស៊ី៖ កាលពីពេលថ្មីៗកន្លងទៅនេះ ផ្ទុះការភ្ញាក់ផ្អើលខ្លាំងមែនទែនមួយនៅលើបណ្ដាញសង្គម ទាក់ទងទៅនឹងបុរសម្នាក់សុខចិត្តរៀបការជាមួយមិត្តស្រីរបស់លោកពីនាក់។ពិតណាស់ ក្រោយបុរសម្នាក់សម្រេចចិត្តរៀបការជាមួយមិត្តស្រីរបស់លោកទាំងពីរ ពីព្រោះមិនចង់ឲ្យនរណាម្នាក់ឈឺចាប់ដោយសាលោកនោះទេ។

បើយោងតាមប្រភពព័ត៍មានបានឲ្យដឹងថា ពិធីអាពាហ៍ពិពាហ៍មួយ រវាងបុរសម្នាក់រៀបការជាមួយមិត្តស្រីទាំងពីររបស់គាត់នៅក្នុងពេលតែមួយ បានប្រារព្ធធ្វើឡើងនៅខេត្ត West Kalimantan នៃប្រទេសឥណ្ឌូនេស៊ី។ ហើយពិធីនេះមិនបានរៀបចំធំដុំនោះទេ គ្រាន់តែមានការចូលរួមពីសំណាក់បងប្អូន ឪពុកម្ដាយទាំងសងខាង និងចាស់ទុំក្នុងភូមិមកឲ្យពរជ័យដល់ពួកគេទាំងបីតែប៉ុណ្ណោះ។

បុរសនោះបាននិយាយថា៖«ខ្ញុំមិនអាចស៊ូទ្រាំឃើញនរណាម្នាក់ឈឺចាប់បានទេ ដូច្នេះហើយបានជាខ្ញុំសម្រេចចិត្តរៀបការជាមួយពួកគេទាំងពីរក្នុងពេលតែមួយ។»

ធ្វើឲ្យអាពាហ៍ពិពាហ៍នេះ ល្បីល្បាញនៅលើបណ្ដាញសង្គមរួចមក មានមហាជនជាច្រើនផ្ទុះសំណើចនិងអបអរ ប៉ុន្ដែសម្រាប់មហាជនមួយចំនួនទៀត បានបញ្ចេញមតិថា តើពួកគេទាំងបីនាក់អាចនឹងរស់នៅមិនចុះសម្រុងគ្នាទៅថ្ងៃខាងមុខដែរឫទេ។ បើអ្នកទាំងអស់គ្នាចង់ជ្រាបច្បាស់សូមទស្សនាវីដេអូខាងក្រោមទាំងអស់គ្នា។

Leave a Reply

Your email address will not be published. Required fields are marked *