ហួសចិត្ត! ក្មេង​​ប្រុស​អាយុ​ ៩​ឆ្នាំរៀប​ការ​ជាមួយ​ស្ត្រី​វ័យ​ ៦២​ឆ្នាំ​

ស្រីមេម៉ាយម្នាក់ អាយុ៦៣ឆ្នាំទៅហើយ បានរៀបការជាមួយក្មេងប្រុសម្នាក់ អាយុទើប តែ៩ឆ្នាំ ចំណែកបុរសជាអតីតប្តីរបស់ស្ត្រីរូប នោះ ក៏បានមកចូលរួមពិធីរៀបការរបស់អតីត ប្រពន្ធផងដែរ បង្កឱ្យមានការភ្ញាក់ផ្អើលពេញ ពិភពលោក កាលពីពេលថ្មីៗកន្លងមកនេះ នៅ ខេត្តអឹមភូម៉ាឡាងហ្គា (Mpumalanga) ប្រទេស អាហ្វ្រិកខាងត្បូង (South Africa)។

តាមប្រភពបណ្តាញព័ត៌មានបរទេស បាន រាយការណ៍ថា ស្ត្រីមេម៉ាយវ័យចាស់ ដែលរៀបការជាមួយក្មេងប្រុសជាអនីតិជននោះ មាន ឈ្មោះហេឡែន (Helen) អាយុ៦៣ឆ្នាំ រស់នៅ ប្រទេសអាហ្វ្រិកខាងត្បូង។ ចំណែកក្មេងប្រុស ជាកូនកំលោះ ទើបតែមានអាយុ៩ឆ្នាំ ជាជនជាតិអាហ្វ្រិកខាងត្បូង ដូចគ្នា។

ប្រភពដដែលបានឱ្យដឹងបន្តថា ពិធីរៀបការ ដ៏ចម្លែកមិនធ្លាប់មាននោះ បានបង្កការភ្ញាក់ផ្អើលដល់អ្នកស្រុកភូមិទាំងក្រុង ស្រុក និងស្ទើរ ពេញពិភពលោក ដោយសារតែកូនក្រមុំមាន វ័យ៦៣ឆ្នាំ មានមាឌធំធាត់ទម្ងន់៨០គីឡូក្រាម ជាមេម៉ាយកូន៥។ ចំណែកកូនកំលោះជាអនីតិជន អាយុ៩ឆ្នាំ ហើយអតីតប្តីរបស់ស្ត្រីជាកូន ក្រមុំ អាយុ៦៥ឆ្នាំ និងកូនទាំង៥ ដែលមាន អាយុចាប់ពី២៨ ដល់៣៨ឆ្នាំ ក៏បានមកចូលរួម ពិធីរៀបការនេះដែរ។

ប្រភពដដែលបានបន្ថែមថា ទោះជាយ៉ាងណា ពិធីរៀបការនេះ កើតឡើងដោយការស្ម័គ្រ ចិត្តទាំងសងខាង ដោយគ្មានការបង្ខិតបង្ខំពីភាគី ណាមួយនោះទេ ហើយភាគីកូនកំលោះអាយុ៩ ឆ្នាំនោះ បានបញ្ជាក់ប្រាប់អ្នកសារព័ត៌មាននៅ ពេលរៀបការនោះថា គេស្រឡាញ់ហេឡែន (កូនក្រមុំមេម៉ាយកូន៥ អាយុ៦៣ឆ្នាំ) ទើប សម្រេចរៀបការតាមប្រពៃណី ទោះបីមើល ទៅហាក់មិនសម

តែរូបគេមិនចាប់អារម្មណ៍ ចំពោះការរិះគន់និន្ទាណាឡើយ សំខាន់គឺរូបគេ ស្រឡាញ់ពិតប្រាកដ និងចង់រួមរស់ជាមួយគ្នា មិន ថាគេមើលមកដូចចៅទួតនិងយាយក៏ដោយ។ប្រភពដដែលបានឱ្យដឹងទៀតថា ក្មេងប្រុសរូបនេះ បានបញ្ជាក់ថា ទោះបីគេរៀបការ រួច ក៏គេមិនបោះបង់ចោលការសិក្សានោះទេ គឺ គេនឹងបន្តការសិក្សាឱ្យបានខ្ពង់ខ្ពស់ ដើម្បីមាន ចំណេះដឹងនិងមុខរបរ អាចធ្វើការរកស៊ីចិញ្ចឹម ប្រពន្ធចាស់របស់គេនៅថ្ងៃអនាគត៕

Leave a Reply

Your email address will not be published. Required fields are marked *