អស្ចារ្យមែន!! រកឃើញកំពូលប្រសាទបន្ទាយឆ្មា ធ្វើពីមាសសុទ្ធ៧គីឡូ…
មន្រ្តីអង្គការយូណេស្កូ បានឲ្យដឹងថា កំពូលប្រាសាទបន្ទាយឆ្មា ធ្វើពីមាសសុទ្ធទម្ងន់ ៧គីឡូក្រាម ត្រូវបានក្រុមអភិរក្ស និងជួសជុលប្រាសាទបន្ទាយឆ្មា ក្នុងខេត្តបន្ទាយមានជ័យរកឃើញកប់ក្នុងដី។ ក្រោយពីបានរកឃើញ ក្រុមអ្នកអភិរក្សបានប្រគល់ជូនអាជ្ញាធរ ដើម្បីរក្សាទុក។
ប្រាសាទបន្ទាយឆ្មាគឺជាប្រាសាទមួយ ដែលត្រូវបានកសាងឡើងពីចុងសតវត្សរ៍ទី១២ និងដើមសតវត្សរ៍ទី១៣ ក្នុងរជ្ជកាលព្រះបាទជ័យវរ្ម័នទី៧ ដើម្បីឧទ្ទិសដល់បុត្រា និងមេទ័ព ៤នាក់របស់ព្រះអង្គដែលបានពលីក្នុងសមរភូមិដេញចាមក្នុងឆ្នាំ១១៧៧។
ប្រាសាទបន្ទាយឆ្មាមានទីតាំងស្ថិតក្នុងភូមិបន្ទាយឆ្មា ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ និងមានចម្ងាយប្រហែល ៥០គីឡូម៉ែត្រ ពីទីរួមខេត្តបន្ទាយមានជ័យ៕ប្រភព៖ den-sharing