ជិះឡានដឹកម្ដាយទៅពេទ្យវៀតណាម ស្រាប់តែម៉ែសួរខ្ញុំ 2 សំណួរ ខ្ញុំឆ្លើយភ្លាមថា…

ម៉ែជាពាក្យស្រួលអាន ស្រួលហៅ តែអត្ថន័យធំធេងខ្លាំងណាស់ បើទោះជាយកអ្វីមកប្រៀបធៀបបានឡើយ។ ធ្លាប់អត់ម៉ែវ៉ៃហើយ ស្រាប់តែគាត់លួចយំតាមយើង ធ្លាប់អត់គួរថាគ្មានលុយ តែរាល់ពេលយើងសុំលុយ គាត់តែងតែអោយយើង បើទោះជាគាត់រអ៊ូបន្តិចក្តី។

បើតាមប្រភព Facebook ដែលមានឈ្មោះថា Chhour Chhunhour លោកបានសរសេររៀបរាប់ក្នុងបណ្តាញ Facebook របស់លោកថា៖ព្រឹកនេះលើឡានទៅពេទ្យវៀតណាម ម៉ែសួរខ្ញុំ២សំណួរ៖

១.ហែងអត់រវល់ទេអី ជូនម៉ែទៅពេទ្យចឹង? ខ្ញុំឆ្លើយថា កូនរវល់ដែរម៉ែ តែកូនរវល់ជាមួយម៉ែប៉ុណ្ណឹង នៅមិនស្មើម៉ែរវល់ជាមួយកូននោះទេ

២.ហែងបីម៉ែធ្ងន់ទេ? ខ្ញុំឆ្លើយថា ម៉ែ៦២គីឡូមិនធ្ងន់ម៉េចម៉ែ តែកូនបីម៉ែប៉ុណ្ណឹង នៅមិនទាន់ស្មើម៉ែដែលបានបីកូនរាប់ឆ្នាំ ហើយអាចម៍នោមដាក់ម៉ែទៀត គុណម៉ែឳសងមិនរួចទេបងប្អូន ធ្វើបុណ្យទាន់ខែភ្លឺ

ជាចុងក្រោយ ក្រុមការងារយើងខ្ញុំក៏សុំទោសដល់ម្ចាស់រូបភាពខាងលើផងដែរ ដែលយកមកចុះផ្សាយដោយមិនមានការសុំការអនុញ្ញាត ប៉ុន្តែដោយសារតែពួកខ្ញុំពេញចេញនឹងសម្តីរបស់លោកខ្លាំង ហើយចង់អោយកូនៗទាំងឡាយយកគំរូតាមលោក។ ជាចុងក្រោយខ្ញុំសូមជូនពរលោក និងអ្នកម្តាយ ជួបតែក្តីសុខ និងសុខភាពល្អ៕

Leave a Reply

Your email address will not be published. Required fields are marked *