មិនងាយនឹងឃើញនោះទេ!! សត្វទន្សោង មួយវ៉ូងបានឈរបង្អួតសម្រស់នៅលើទឹកដីខេត្តកំពង់ស្ពឺ

មានការភ្ញាក់ផ្អើលយ៉ាងខ្លាំងនៅពេលដែលបានឃើញ សត្វទន្សោង 1 វ៉ូង កំពុងតែឈរបង្អួតសម្រស់នៅក្នុងទឹកដីខេត្តកំពង់ស្ពឺ នៅក្នុងតំបន់ព្រៃការពារសហគមន៍មួយកន្លែង។


រូបភាពប៉ុន្មានសន្លឹកដែលត្រូវបានចែកចាយនៅក្នុងបណ្ដាញសង្គមនោះ ធ្វើឲ្យអ្នកលេងបណ្ដាញសង្គមមួយនេះមានការត្រេកអរយ៉ាងខ្លាំងនិងមានការគ្មានបញ្ចេញយោបល់និងចែករំលែកជាច្រើនក្រៃលែង។

គួររំលឹកថា តាមរយៈរូបភាពប៉ុន្មានសន្លឹករបស់សត្វទន្សោងមួយវ៉ូងនេះ គឺត្រូវបានបង្ហោះឡើងដោយហ្វេសប៊ុកមួយឈ្មោះក្តាមប្រៃ ព្រៃឡង់ ព័ត៌មានបរិស្ថាន ដែលមានខ្លឹមសារថា ​”នេះហ្វូងសត្វទន្សោងដែលរស់នៅក្នុងព្រៃការពារសហគមន៍ប្រាំបីម៉ុម ខេត្តកំពង់ស្ពឺ បើយើងចង់អោយសត្វទាំងនេះមានវត្តមាននៅលើទឹកដីប្រទេសកម្ពុជាទៀត សូមចូលរួមការពារទាំងអស់គ្នា”៕

Leave a Reply

Your email address will not be published. Required fields are marked *