កូនខ្មែរគ្រប់រូបគប្បីដឹងថា!! ព្រះបាទជ័យវរ្ម័នទី៧ ជាព្រះមហាក្សត្រដ៏ល្បីល្បាញមួយអង្គដែលបានបង្កើតវិស័យសុខាភិបាលមុនគេ

ព្រះបាទជ័យវរ្ម័នទី៧ ជាព្រះមហាក្សត្រដ៏ល្បីល្បាញមួយអង្គ ជាស្ថាបនិកឆ្នើមនៃសមិទ្ធិផលដ៏អស្ចារ្យច្រើនអនេក នៅសតវត្សទី១២ នៃប្រវត្តិសាស្ត្ររុងរឿងរបស់មហានគរខ្មែរ។ ព្រះអង្គបានបញ្ជាឱ្យសាងសងប្រាសាទធំៗ និងអគារសាធារណៈជាច្រើន ហើយព្រះអង្គក៏បានកសាងមន្ទីរពេទ្យសាធារណៈ ច្រើនកន្លែងផងដែរ។

មន្ទីរពេទ្យទីមួយៗបានទទួលការផ្គត់ផ្គង់យ៉ាងគ្រប់គ្រាន់ផ្នែកសម្ភារៈវេជ្ជសាស្ត្រ និងថ្នាំសង្កូវដោយផ្ទាល់ពីឃ្លាំងឱសថប្រចាំព្រះបរមរាជវាំង ជារៀងរាល់ ៣ខែម្តង។ សម្រាប់ប្រភេទថ្នាំសង្កូវថ្លៃៗមួយចំនួន ព្រះអង្គទ្រង់ជាអ្នកគ្រប់គ្រង និងចេញវេជ្ជបញ្ញាដោយផ្ទាល់។ លើសពីនេះ នៅខាងមុខមន្ទីរពេទ្យនីមួយៗមានឆ្លាក់ចារនូវរាជសាររបស់ព្រះអង្គដែលមានសេចក្ដីថា “ប្រជារាស្ត្រគ្រប់រូបអាចចូលព្យាបាលទីនេះបាន”៕

Leave a Reply

Your email address will not be published. Required fields are marked *