ចែកគ្នាដឹងផង!! បណ្តាំដូនតាខ្មែរ ដាច់ខាតកុំសង់ផ្ទះក្នុងខែទាំងនេះឲ្យសោះ បើមិនជឿប្រយត្ន័…
ការរស់នៅក្នុងសង្គមខ្មែរតាំងពីបរមបុរាណមកតែងផ្សារភ្ជាប់ជាមួយនឹងជំនឿ ព្រោះដូនតាខ្មែរជឿថា ការជឿលើអារុក្ខអារក្ខអ្នកតានឹងនាំមកនូវសេចក្ដីសុខក្នុងជីវិតរស់នៅ ។ ហើយជំនឿទាំងនោះក៏នៅតែបន្ដដល់សម័យបច្ចុប្បន្ននេះផងដែរ លើសពីនេះទៅទៀតដូនតាខ្មែរយើងមានជំនឿថាមិនត្រូវធ្វើផ្ទះនៅក្នុងខែទាំងនេះជាដាច់ខាត ៖
ខែជេស្ឋ ចន្លោះពីថ្ងៃទី ២៦ខែឧសភា ដល់ថ្ងៃទី២៣ខែមិថុនា) ដូនតាខ្មែរជឿថា ខែនេះមិនគួរសង់ផ្ទះឡើយ ព្រោះបើសង់ខែនេះមានខ្មោចព្រាយបិសាចនឹងលាក់ខ្លួនតាមយាយីក្នុងគ្រឹះផ្ទះ។ ចាស់បុរាណជឿថា ខែជេស្ឋសង់ផ្ទះគឺគ្រឹះអន្តរាយ មាសប្រាក់ខ្ចាត់ខ្ចាយ អាត្មាក្សិណក្ស័យ ដែលយើងត្រូវតែជៀសវាង។
ខែអាសាឍ ចន្លោះពីថ្ងៃទី២៤ខែមិថុនា ដល់ថ្ងៃទី២៣ខែកក្កដា) ខែនេះចាស់បុរាណជឿថា ពេលធ្វើផ្ទះនាំឱ្យគ្រឹះផ្ទះឥតជ័យ ទ្រព្យធនដែលរកបាននឹងវិនាសក្សិណក្ស័យហិនហោច រស់នៅគ្មានក្ដីសុខឡើយ។ ដូចនេះតាមជំនឿពីបុរាណខ្មែរ តែងហាមមិនឱ្យសង់ផ្ទះក្នុងខែនេះដាច់ខាត។
ខែអស្សុជ ចន្លោះពីថ្ងៃទី២១ខែកញ្ញា ដល់ថ្ងៃទី១៩ខែតុលា) តាមទំនាយពីបុរាណ ខែនេះប្រសិនបើសង់ផ្ទះរួចរាល ពេលរស់នៅគ្រួសារនោះប្រាកដជាគ្មានសេចក្ដីសុខឡើយ មានតែជម្លោះប្ដីប្រពន្ធ កូនៗរស់នៅមិនមានសុភមង្គល មានតែរឿងក្ដៅក្រហាយហើយអាចឈានទៅរកការបែកបាក់គ្រួសារ។
ខែមាឃ ចន្លោះពីថ្ងៃទី២៨មករា ដល់ថ្ងៃទី២៥ខែកុម្ភៈ) ខែនេះដូនតាខ្មែរតែងតែហាមប្រាមកុំអោយកូនចៅ សង់ផ្ទះដាច់ខាត។ សង់ផ្ទះខែនេះ គ្រឹះពុំជាប់ អាចមានគ្រោះចង្រៃមហិមា រស់នៅពុំសុខជា អាចមានភ្លើងឆេះផ្ទះថែមទៀតផង៕
១-ត្រង់ចំណុចនេះចាស់បុរាណចង់អប់រំថា នៅក្នុងខែនេះច្រើនមានព្យុះ ភ្លៀង និងរន្ទះ ដូច្នេះបើសង់ខែនឹងអាចត្រូវខ្យល់បោកបក់ខ្លាំងនាំឲ្យខូចខាតទ្រព្យ ហេតុនេះហើយទើបលោកមិនឲ្យសង់ផ្ទះចន្លោះខែដូចបានលើកឡើងខាងលើ នេះបើយើងគិតបែបវិទ្យាសាស្ត្រ។
២.ត្រង់ចំណុចទីពីរនេះ លោកចង់បញ្ជាក់ថា វាជារដូវភ្លៀងធ្លាក់ខ្លាំង គ្រឹះអាចមិនសូវរឹងមាំ ជារដូវប្រកបកសិកម្ម ពិបាកនឹងរកមនុស្សមកជួយធ្វើ។ ម្ចាស់ផ្ទះផ្ទាល់ក៏គង់រវល់ទៅនឹងកសិកម្មផងដែរ ហើយថែមទាំងពិបាកក្នុងការទុកដាក់របស់របរ ឬទ្រព្យសម្បត្តិ ព្រោះវាអាចនឹងត្រូវទឹកខូចខាតបង់ទៅ។
៣-ត្រង់ចំណុចនេះ លោកចង់បញ្ជាក់ថា កាលពីសម័យមុន គឺនៅមានទឹកជំនាន់ធំម្តងទៀត ដូច្នេះបើសង់ផ្ទះវានឹងអាចខូចខាតដោយសារទឹកជំនន់។
៤-កាលពីសម័យមុន ចាប់ពីខែ១២ ទៅដល់ខែ២ គឺនៅមិនទាន់ប្រមូលផលកសិកម្មរួចរាល់នៅឡើយទេ ដូច្នេះបើយើងរវល់តែរឿងសង់ផ្ទះ នឹងធ្វើឲ្យទិន្នផលកសិកម្មនឹងត្រូវខូចខាតអស់៕ ហេុតនេះហើយសូមបងប្អូនទាំងឡាយគួរ យកជំនឿបុរាណរបស់យើងមកពិចារណាបែបវិទ្យាសាស្ត្រវិញ ជាជាងជឿដោយគ្មានហេតុផល។ ចាស់បុរាណលោកលើកឡើងតែងមានហេតុផល និងការស្រាវជ្រាវច្បាស់លាស់របស់គាត់៕
៣យ៉ាងដាច់ខាតត្រូវធ្វើតាម ក្រោយសង់ផ្ទះរួច ដើម្បីគ្រួសាររស់នៅមានសេចក្ដីសុខ
នៅក្នុងសង្គមខ្មែរការរស់នៅតែងផ្សារភ្ជាប់ជាមួយនឹងជំនឿ សូម្បីតែក្រោយពេលសង់ផ្ទះរួច ក៏ដូនតាខ្មែរមានជំនឿដែរ មិនមែនសង់ភ្លាមចូលនៅភ្លាមនោះទេ។ ក្រោយសង់ផ្ទះរួចតាមជំនឿដូនតាខ្មែរ តាំងបុរាណមកត្រូវធ្វើរឿងមួយចំនួន ទើបគ្រួសាររស់នៅមានសេចក្ដីសុខ ចាកផុតពីគ្រោះចង្រៃផ្សេងៗ។ ខាងក្រោមនេះ ជាការលើកឡើង របស់លោកតាអាចារ្យគន់គូរថ្ងៃខែ អែម ណេរ ដែលរស់នៅក្នុងភូមិពង្រ ឃុំតាំងក្រូច ស្រុកសំរោងទង ខេត្តកំពង់ស្ពឺជុំវិញជំនឿក្រោយសង់ផ្ទះរួចតាមជំនឿដូនតាខ្មែរ។
១. បញ្ចុះមាសឬកថាលើក្បាលសសរផ្ទះ
លោកតាអាចារ្យ អែម ណេរ ដែលពូកែគន់គូររកថ្ងៃខែរូបនេះប្រាប់ទៀតថា ក្រោយពេលសង់ផ្ទះរួចតាមជំនឿតាំងពីបរមបុរាណមក ដូនតាខ្មែរ តែងយកមាស ឬកថាទៅបញ្ចុះលើក្បាលសសរផ្ទះ ឬក្រោមធ្នឹម។ លោកតា ប្រាប់ថា មូលហេតុបានជាដូនតាខ្មែរធ្វើបែបនេះ ព្រោះមានជំនឿថា នឹងធ្វើឱ្យគ្រួសាររកស៊ីមានបានកើនមាស កើនប្រាក់រស់នៅត្រជាក់ត្រជំ។ ប៉ុន្តែមាស ឬកថានោះមិនមែនចេះតែបញ្ចុះនោះទេ មុនបញ្ចុះគឺត្រូវឱ្យគ្រូសូត្របាលីមន្តគាថាសិន ទើបពូកែសក្ដិសិទ្ធិ បន្ទាប់មកចាំយកទៅបញ្ចុះ។
២. បញ្ចុះក្រណាត់យ័ន្តពណ៌ក្រហមក្នុងផ្ទះ
ជាទំនៀមទម្លាប់តាំងពីបុរាណមក ដូនតាខ្មែរតែងយកក្រណាត់យ័ន្តក្រហមទៅបញ្ចុះលើឃ្នាបផ្ទះ។ លោកតាអាចារ្យ អែម ណេរ ប្រាប់ថា ការបញ្ចុះក្រណាត់យ័ន្តនេះ ដើម្បីការពារកូនចៅក្នុងគ្រួសារមិនឱ្យមានអ្វីបៀតបៀនបាន ព្រោះយ័ន្តដែលមានបាលីពូកែសក្ដិសិទ្ធិនេះ នឹងជួយការពារសត្រូវ ខ្មោចព្រាយបិសាច មិនឱ្យចូលផ្ទះបានទេ។ ដូច្នេះហើយបានជាដូនតាខ្មែរ តែងយកក្រណាត់យ័ន្តនេះមកបញ្ចុះទើបរស់នៅមានក្ដីសុខ ចាកផុតពីគ្រោះចង្រៃផ្សេងៗបាន។
៣. បោះបន្ទាយជុំវិញផ្ទះ៨ទិស
ដើម្បីការពារកូនចៅ និងគ្រួសារកុំមានអ្នកបៀតបៀនទាំងសត្រូវឆ្ងាយជិត ចោរលួចចោរប្លន់ អាប ធ្មប់ ខ្មោចព្រាយបិសាច មកយាយីដូនតាខ្មែរតែងបោះបន្ទាយជុំវិញផ្ទះទាំង៨ទិស។ តាមការប្រាប់របស់អាចារ្យ អែម ណេរ ដូនតាខ្មែរតែងយកដុំថ្មទំហំប៉ុនកដៃ ចំនួន៨ដុំ យកទៅឱ្យគ្រូសូត្របាលី មន្តគាថា បន្ទាប់មកគេយកដុំថ្មដែលផ្លុំស្ដោះបាលីហើយនោះ យកទៅកប់ក្នុងដី ទាំង៨ទិសតាមរបផ្ទះ តាមការប្រាប់របស់គ្រូនោះ។ ដូនតាខ្មែរពីបុរាណជឿថា ធ្វើបែបនេះគឺគ្រួសាររស់នៅមានតែសេចក្ដីសុខ និងត្រជាក់ត្រជំ គ្មានបញ្ហាអ្វីនោះឡើយ៕