ស្ថាបនិក Facebook មានមហិច្ចតាចង់ប្រជែងតំណែងប្រធានាធិបតីអាមេរិកឆ្នាំ២០២៤…
លោក Mark Zuckerberg ទើបធ្លោយមាត់និយាយថាគាត់ផ្ដើមមានចំណាប់អារម្មណ៍លើឆាកនយោបាយ ហើយក៏គ្រោងប្រជែងយកតំណែងប្រធានាធិបតីអាមេរិកនាឆ្នាំ ២០២៤។
ជុំវិញការលើកឡើងទាំងនោះគេអាចសន្និដ្ឋានថាជាការពិត ព្រោះស្ថាបនិកនៃបណ្ដាញសង្គមយក្សរូបនេះធ្លាប់បង្ហាញនៅលើគណនី Facebook ផ្ទាល់របស់គាត់ ដោយថានឹងទៅធ្វើទស្សនកិច្ចនៅគ្រប់រដ្ឋ នឹងជួបជាមួយប្រជាពលរដ្ឋអាមេរិកគ្រប់គ្នា។
ទន្ទឹមនឹងនឹងនេះមិត្តភ័ក្ដិដែលស្និតនឹង Mark ក៏បង្ហាញថា Mark Zuckerberg គឺជាមនុស្សដែលមានមហិច្ឆតាខ្ពស់ ហើយគាត់តែងចង់ស្ថិតក្នុងតំណែងខ្ពស់ជាងអ្នករាល់គ្នា ដូចនេះបំណងយកតំណែងប្រធានាធិបតីអាមេរិក ឆ្នាំ ២០២៤ គឺអាចទៅរួច៕ប្រភព៖ news.sabay