អ្នកនឹងបានដឹង!! បើនៅក្នុងផ្ទះមានមនុស្សឈឺមើលមិនជា កុំភ្លេចឆែកមើលខ្នើយដេក…
ស្ត្រីមេផ្ទះគ្រប់រូបតែងរអ៊ូរឿងខ្នើយចេញថ្លើមអណ្តើក ពិបាកបោកឱ្យជ្រះ។ ប៉ុន្តែជាមួយដំណោះស្រាយងាយស្រួលដូចខាងក្រោម ស្ត្រីមេផ្ទះលែងរអ៊ូទៀតជាមិនខាន។
អ្វីដែលត្រូវការ៖ - សាប៊ូម្សៅ ១ ចានចង្កឹះ - ទឹកសាប៊ូលាងចាន ១ ចានចង្កឹះ - ទឹកអូសាវ៉ែ ១ ចានចង្កឹះ - ម្សៅបូរ៉ាក់ (Borax) កន្លះចានចង្កឹះ។
វិធីអនុវត្ត ដើម្បីឱ្យមានប្រសិទ្ធភាព លោកអ្នកត្រូវប្រើទឹកក្តៅដើម្បីបោកខ្នើយ។ មុននឹងដាក់ចូលម៉ាស៊ីនបោកខោអាវ ពិនិត្យមើលសិន ថាតើម៉ាស៊ីននោះមានសរសេរណែនាំឱ្យបោកខ្នើយដែរឬអត់។
បន្ទាប់មក ដាក់ខ្នើយចូលម៉ាស៊ីន បើកទឹកក្តៅឱ្យដំណើរការ ហើយចាក់ម្សៅនិងសាប៊ូផ្សំ ចូលក្នុងម៉ាស៊ីន។ រួចចុចឱ្យវាបោកគក់ដោយខ្លួនវា ជាការស្រេច។ ពេលម៉ាស៊ីនធ្វើការរួចរាល់ លោកអ្នកនឹងឃើញខ្នើយសដូចម៉ែសំឡីយ៉ាងអ៊ីចឹង៕