ចង់យំក៏យំមិនចេញ!!! នារីដែលធ្លាប់មានសម្រស់ស្រស់ស្អាតម្នាក់ និយាយពីរឿងសោកស្ដាយក្រោយការសាក់ចឹញ្ចើម ខុសបច្ចេកទេស

ការសាក់ចឹញ្ចើមបានក្លាយជាប្រជាប្រិយភាពសម្រាប់នារីដែលបានភាពស្រស់ស្អាតទាក់ទាញក្រសែភ្នែកមហាជនដែលនៅជុំវិញខ្លួន តែការសាក់ក៏បានប្រឈមនឹងបញ្ហារមួយចំនួនដែរ។

ខណៈសុភាពនារីជាច្រើនបានផ្អើលទៅសាក់ ប៉ាក់ចិញ្ចើម ទទួលយកភាពស្រស់ស្អាតបានយូរអង្វែងនោះ ត្រូវបាននារីរូបស្រស់អ្នកលក់គ្រឿងសំអាងតាមអនឡាញបង្ហោះសារក្រើនរំឭកដល់មិត្តស្រ្តីៗទាំងអស់ឲ្យប្រយ័ត្នមុនសម្រេចចិត្តចាក់សាក់ចិញ្ចើម ក្រែងមានវិប្បដិសារីទៅថ្ងៃក្រោយ ព្រោះថាមានស្ត្រីជាច្រើនបានខូចចិញ្ចើម ដែលបង្កជាលក្ខណៈហើម ដំបៅ និងកូរខ្ទុះជាដើម។

ប្រភពពីស្រីស្អាតម្ចាស់គណនីហ្វេសប៊ុកឈ្មោះ «Dara Nita» បានលើកឡើងក្នុងសំណេរថា «ចឹងបានថានឹងណា មុនសំរេចចិត្តផ្លំុប៉ាក់ ឬសាក់ចិញ្ចើមគិតអោយច្បាស់ជ្រើសរើសកន្លែងត្រឹមត្រូវផងស្រីៗយើង»។

យ៉ាងណាក្តីការបារម្ភក្រោយពីសាក់ ប៉ាក់ផ្លុំចិញ្ចើមនោះត្រូវបាននារីលាតត្រដាងនាឱកាសនេះថា «មិនត្រឹមតែហើម ដំបៅ និងកូរខ្ទុះនាំឲ្យខូចចិញ្ចឹមទេ ពេលខ្លះសាក់គ្មានបញ្ហាផង តែទាស់ចិត្តត្រង់សាក់មិនស្អាត ហើយមិនអាចលុបបានភ្លាមៗ»។បញ្ហាទាំងអស់នោះត្រូវបានប្រភពខាងលើបញ្ជាក់ថា «បណ្តាលមកពីការជ្រើសកន្លែងខុសគ្មានជំនាញត្រឹមត្រូវ និងប្រើថ្នាំអន់ជាដើម»។

Leave a Reply

Your email address will not be published. Required fields are marked *