ស៊ែរស្នាដៃកូនខ្មែរម្នាក់មួយផង!!! លោក ជៀប ស៊ីបូរ៉ា ច្នៃឈុតបុរាណខ្មែរ គ្រងលើតុក្កតា សង្ឃឹមថាបរទេសនឹងស្គាល់ប្រពៃណីខ្មែរ

យុវជនខ្មែរមួយរូប ឈ្មោះ ជៀប ស៊ីបូរ៉ា មានគណនីបណ្តាញសង្គមឈ្មោះថា Bora Apsara Barbie ដែលបានច្នៃឈុតបុរាណខ្មែរ បំពាក់លើតុក្កតាបាប៊ី ជាច្រើនកន្លងមក។


នៅក្នុងគណនីបណ្តាញសង្គមរបស់លោក គេតែងតែឃើញរូបភាពថ្មីៗ និងប្លែកៗ ច្រើនម៉ូត ច្រើនពណ៌ ជាមួយតុក្កតាបាប៊ី ដែលបានគ្រងឈុតបុរាណខ្មែរយ៉ាងចែងចាំង និងស្រស់ស្អាតគួរជាទីចាប់អារម្មណ៍តែម្តង។


បុរសវ័យក្មេងជំនាញច្នៃម៉ូតបុរាណខ្មែរសម្រាប់តុក្កតាបាប៊ីនេះ បានប្រាប់មកកាន់ ខ្មែរឡូត ថា៖”គំនិតមួយនេះ បានចាប់ផ្តើមឡើងតាំងពីឆ្នាំ ២០១២ មកម្ល៉េះ ហើយមូលហេតុដែលធ្វើឈុតបុរាណខ្មែរគ្រងលើតុក្កតាបាប៊ីនេះឡើង គឺចង់ផ្សព្វផ្សាយសម្លៀកបំពាក់បុរាណខ្មែរដែលបន្សល់ទុកពីដូចតាជាយូរមកហើយនោះ ឲ្យប្រជាជនខ្មែរខ្លួនឯងគាំទ្រកាន់តែខ្លាំង ហើយលើសពីនេះទៀតនោះ ក៏ចង់ឲ្យបរទេសបានស្គាល់កាន់តែច្រើនផងដែរ។”


ជាក់ស្តែង ឈុតដ៏ស្រស់ស្អាតទាំងអស់នោះ សុទ្ធតែត្រូវបានធ្វើឡើងពីសាច់ក្រណាត់ហូលផាមួង និងក្រណាត់ប៉ាក់របស់ខ្មែរសុទ្ធសាធតែម្តង ប៉ុន្តែសម្រាប់តុក្កតាបាប៊ីវិញ លោក បូរ៉ា បានបញ្ជាក់ថា វាជាផលិតផល Original ពីសហរដ្ឋអាមេរិក។


លោក បូរ៉ា បានបន្ថែមទៀតថា៖«ជាការពិតដែលបរទេសភាគច្រើនបានស្គាល់ តុក្កតាបាប៊ី ដូច្នេះបើយើងយកឈុតបុរាណខ្មែរទៅពាក់ឲ្យតុក្កតាទាំងនោះ វាងាយនឹងទទួលបានការចាប់អារម្មណ៍ពីបរទេស ហើយពួកគេក៏ស្គាល់ពីសម្លៀកបំពាក់បុរាណខ្មែរកាន់តែច្រើនផងដែរ។ប្រភព៖khmerload

Leave a Reply

Your email address will not be published. Required fields are marked *