រដ្ឋាភិបាលប្រទេសថៃ សាងរូបសំណាក់ខ្លួន យ៉ាងធំស្គឹមស្គៃ ដើម្បីឲ្យក្មេងជំនាន់ក្រោយបានស្គាល់ស្តេចប្រដាល ប៊ូខាវ ប្រចាំប្រទេសថៃ

ដូចដែលប្រិយមិត្តបានដឹងហើយថា ស្តេចប្រដាល នៅក្នុងប្រទេថៃម្នាក់មានឈ្មោះថា ប៊ូខ៉ាវ ដែលជាកីឡាករជើងខ្លាំងម្នាក់នៅក្នុងប្រទេសថៃនោះពេលនេះត្រូវបាន រដ្ឋាភិបាលថៃ លើកទឹងចិត្តកីឡាកររូបនេះដោយ សង់រូបសំណាក់របស់គេ ដាក់នៅតម្កល់នៅក្នុងប្រទេសថៃ យ៉ាងស្គឹមស្គៃ នេះបង្ហាញប្រាប់ប្រទេជិតខាងថា ប្រទេសថៃ ឲ្យតម្លៃទៅដល់ស្តេចប្រដាល ប៊ូខាវ រូបនេះខ្លាំងណាស់ ។

ដោយឡែកជាក់ស្តែង នៅក្នុងពេលថ្មីៗនេះមានគណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា កូន ខ្លាតូច បានធ្វើការលើកឡើងនៅលើបណ្តាញសង្គមហ្វេសប៊ុកថា” #ថាមិនចង់ផុសនាំតែអោយកីឡាករខ្មែរយេីងឃេីញហេីយក្អួតឈាមទេ

តែចង់អោយក្រសួងកីឡាខ្មែរយេីងមេីលឃេីញពីរភាពអស្ចារ្យរបស់អ្នកកីឡាប្រទេសគេផង មានដែលគិតស្រម៉ៃចង់ធ្វេីដូចគេខ្លះទេ?? កីឡាករគេមានតម្លៃណាស់សុំទានជ្រាបប៊ូខ៉ាវ នៅប្រទេសថៃគ្រាន់តែជាកីឡាករល្បីប្រចាំប្រទេសត្រូវបានរដ្ឋាភិបាលគេលើកទឹកចិត្តដាក់រូបសំណាក់ ជាការលើកទឹកចិត្ត ចុះចំណែកកីឡាករយេីងវិញបានអ្វីអួតនឹងគេដែរ??? ហ៉ឺម…”។

Leave a Reply

Your email address will not be published. Required fields are marked *