វីដេអូរបស់កញ្ញា ទេព បូព្រឹក្ស កាលពីវ័យ៩ឆ្នាំ ត្រូវបានគេចែកចាយពេញបណ្តាញសង្គម (មានវីដេអូ)

មនុស្សភាគច្រើនធ្លាប់​តែ​ឃើញ​ តារា​ចម្រៀង​ ទេព​ បូព្រឹក្ស​បង្ហាញ​ខ្លួន​ជាមួយ​បទ​ចម្រៀង​ និង​ការ​សម្ដែង​បែប​យុវវ័យ​បែប​ទាន់​សម័យ​នា​ពេល​បច្ចុប្បន្ន​ ពេលនេះ​ប្រិយមិត្ត​ប្រាកដ​ជា​មានការភ្ញាក់​ផ្អើលហើយ​ ពេល​បាន​ឃើញ​តារា​ស្រី​រូប​នេះ កាន់​មេក្រូ​ ច្រៀង​រាំ​ ពេល​នៅ​វ័យជំទង់នោះ។

វីដេអូ​របស់​កញ្ញា ទេព​ បូ​ព្រឹក្ស ច្រៀង​កាល​ពី​នៅវ័យជំទង់ ត្រូវ​បាន​បង្ហោះ​ និង​ចែក​ចាយ​ពេញ​បណ្ដាញ​សង្គម​ហ្វេសប៊ុក​ និង​នាំ​ឲ្យ​មហាជន​មាន​ការ​ភ្ញាក់​ផ្អើល​ជា​ខ្លាំង ក្រោយ​បាន​ឃើញ​កាយវិការ​ដ៏​ក្រមិចក្រមើម​របស់​នាង។

ជាក់​ស្ដែង​ បើ​តាម​អ្វី​ដែល​ឪពុក​របស់​កញ្ញា​បាន​សរសេរ​លើ​គណនី​ហ្វេសប៊ុក​ បាន​ឲ្យ​ដឹង​ថា​ ពេល​នោះ​ បូព្រឹក្ស​មាន​អាយុ​ ៩​ឆ្នាំ​ ហើយ​បាន​ចូលរួម​ក្នុង​កម្មវិធី​កុមារ​ របស់​ទូរទស្សន៍​ជាតិ​កម្ពុជា។តាម​រយៈ​វីដេអូ​នេះ​ អ្នក​គាំទ្រ​ពិតជា​មាន​ការ​ពេញ​ចិត្ត​នឹង​ទេពកោសល្យ​មាន​ពី​កុមារ​របស់​តារា​ស្រី​រូប​នេះ​ណាស់៕

Leave a Reply

Your email address will not be published. Required fields are marked *