គួរជឿបានទេ? យន្ត័បាតដៃបាតជើងរបស់អ្នកមានគុណទាំងពីរ

នៅពេលមាតុភូមិជាទីស្នេហា ត្រូវបានបរទេសចូលមកឈ្លានពាន កូនស្ម័គ្រចូលបម្រើក្នុងជួរកងទ័ព ប្រយុទ្ធប្តូរផ្តាច់វាយកម្ទេចខ្មាំងសត្រូវការពារទឹកដីយើង។មុនចូលច្បាំង កូនបានថ្វាយបង្គំពុកម៉ែ សុំផ្តិតបាតដៃ បាទជើងដើម្បីធ្វើជាយ័ន្តស័ក្តិសិទ្ធិ ទុកការពារខ្លួន និងជម្រុញទឹកចិត្តអោយកាន់តែក្លាហាន។

កូននៅរស់ កូនជាកូនច្បង បើកូនស្លាប់ កូនសូមកើតជាកូនពៅម៉ែ ឬជាចៅម៉ែវិញ។ទឹកដោះម្តាយថ្លៃ កូនចូលប្រយុទ្ធក្នុងសមរភូមិរាប់មិនអស់គ្រាន់តែត្រូវរបួសបន្តិចបន្តួច តែមិនស្លាប់ ហើយបានវិលមកជួបមុខពុកម៉ែវិញ ដើម្បីបានបម្រើតបស្នងសងគុណអ្នកមានគុណទាំងទ្វេ។

នេះជាយ័ន្តស្នាមជើងដៃពុកម៉ែ ដែលខ្ញុំសូមចែករំលែកជាមួយផេករបស់ខ្ញុំ ដើម្បីបានស្វែងយល់អំពី មន្តអាគមខ្មែរ។ដោយសេចក្តីស្រលាញ់រាប់អានពីអតីតទាហានតូចទាប់ម្នាក់នេះ ៕ប្រភព៖ មន្តអាគមខ្មែរ

Leave a Reply

Your email address will not be published. Required fields are marked *