រវាងរថយន្ត RX300 និង High Lander តើគួរទិញមួយណា? (មានវីដេអូ)

នៅលើទីផ្សាររថយន្តក្នុងប្រទេសកម្ពុជាសព្វថ្ងៃ ម៉ូដែលរថយន្តប្រភេទ SUV ដែលមានការពេញនិយមជិះច្រើនជាងគេគឺ ប្រភេទរថយន្ត Lexus Rx300 និង Toyota High Landerនេះតែម្តងដែលវាមានតម្លៃសមរម្យល្មមអាចអោយអ្នកមានលទ្ធភាពធូរធារល្មមទិញជិះបាន ហើយរវាងតម្លៃរថយន្តទាំងពីរនេះវិញមានតម្លៃប្រហាក់ប្រហែលគ្នាអាស្រ័យទៅលើឆ្នាំផលិត ពណ៏ និងប្រភេទOptionនេះតែម្តង ប៉ុន្តែយើងសង្កេតឃើញថារថយន្ត Rx300ហាក់មានតម្លៃថ្លៃជាងបន្តិច។

យើងសូមមិនធ្វើការណែនាំអោយលោកអ្នកទិញរថយន្តមួយណាដាច់ខាតនោះទេ គ្រាន់តែចង់បង្ហាញពីលក្ខណះសម្បត្តិ ភាពខ្លាំងភាពខ្សោយនៃរថយន្តទាំងពីរនេះតែម្តង ដោយរថយន្ត Lexus Rx300មានលក្ខណះទំនើបជាង បើកបរមានលំនឹងជាង ស្ទុះជាង ម៉ាស៊ីនត្រជាក់មានច្រើនជាង ត្រជាក់ជាង ប៉ុន្តែស៊ីសាំង និងតូចជាងរថយន្តប្រភេទ High Lander។

ចំណែករថយន្តប្រភេទ High Lander មានទំហំធំទូលាយជាង Lexus Rx 300 ស៊ីសាំងតិចជាង ហើយសក្តិសមសម្រាប់មនុស្សវ័យកណ្តាលដែលមិនត្រូវការភាពទាន់សម័យឡូយឆាយខ្លាំង។

នៅក្នុងអត្ថបទមួយនេះ យើងសង្កេតឃើញមានអ្នកជំនាញទិញលក់រថយន្តម្នាក់បានធ្វើការបកស្រាយលម្អិតពីគុណសម្បត្តិ និងគុណវិបត្តិនៃរថយន្តទាំងពីរចែកជូនបងប្អូនទស្សនាយកធ្វើការការត្រិះរិះពិចារណាមុននឹងឈានដល់ការទិញរថយន្តទាំងអស់នេះយកមកប្រើប្រាស់ ចឹងកុំអោយខាតពេលយូរ បងប្អូនអាចរីករាយតាមដានទស្សនាវីដេអូនៅផ្នែកខាងក្រោមបាន។ប្រភព៖ AMAPAPA.ME​


Leave a Reply

Your email address will not be published. Required fields are marked *