នឹកគ្រានៅក្មេងណាស់!! របៀបធ្វើនំពុម្ពខ្មែរ រសជាតិឈ្ងុយឆ្ងាញ់

គ្រឿងផ្សំរួមមាន៖ មេម្សៅ១ខាំ  ល្ង១កូនចាន  សាច់ដូងចាស់ល្មម១ផ្លែ  ខ្ទិះដូង ១កូនចាន ពងមាន់ (យកតែផ្នែកលឿង) ៦គ្រាប់-ស្ករស១គីឡូក្រាម ប្រេងឆា  និង អំបិលកន្លះស្លាបព្រាកាហ្វេ ។

របៀបផ្សំមេម្សៅ៖-ម្សៅខ្សាយ១កំប៉ុងខាប់ ច្របល់ជាមួយស្ករត្នោត ទុកមួយយប់ (សូមកុំដាក់អំបិល បើសិនជាដាក់អំបិល អាកោនឹងក្រៀមកំពិត ពេលចំហុយ មិនឡើងប៉ោងស្អាតទេ)

របៀបចំអិន៖- យកល្ងយកទៅលីងឲ្យឈ្ងុយទុកមួយអន្លើ យកមេម្សៅដែលលាយបាន យកទៅលាយ ល្ងលីង សាច់ដូង ខ្ទិះដូង ពងមាន់ ស្ករស និងអំបិល លាយអោយសព្វ ហើយ ត្រូវទុកមួយអន្លើ ប្រមាណជា ១ទៅ២ម៉ោង។យកពុម្ព មកដុតកំដៅ អោយក្តៅខ្លាំង ដើម្បីកុំឲ្យជាប់ម្សៅ។

លាយប្រេងឆា ជាមួយពងមាន់ កូរអោយសព្វ ហើយយកធាងចេក ជ្រលក់លាបលើពុម្ព ឲ្យសព្វកន្លែង មុននឹងចាក់នំ ចាក់ម្សៅចូលហើយ គ្របទុកអោយឆ្អិន ក្រហមស្រួយ ទើបចូលចេញ សម្រាប់ទទួលទានសម្រួលអត្ថបទ៖ខ្ទឹមស ប្រភព៖ eangsophalleth

Leave a Reply

Your email address will not be published. Required fields are marked *