ម៉ាប់គ្មានអីមិនល្អទៅ!! អូនជាស្រីម៉ាប់ តែកុំមើលសម្រស់ តារាលំដាប់ពិភពលោកសុំខ្មាស់

កំសាន្ត៖ នៅពេលថ្មីនេះ កំពុងតែមានការចាប់អារម្មណ៌យ៉ាងខ្លាំងចំពោះកញ្ញាម៉ាប់ម្នាក់ នាងនោះឈ្មោះថា Sine Benjaphorn ដែលជាម្ចាស់ហាងសម្លៀកបំពាក់មួយនៅក្នុងទឹកដីថៃ។សម្រស់របស់នាងមិនសូវជាស្អាតណាស់ណាទេ តែនាងមានទេព្យកុសល្យក្នុងការច្នៃម៉ូតសម្លៀកបំពាក់។ ជាក់ស្តែងក្នុងពេលថ្មីៗនេះនាងបាន រើសយកម៉ូដដែលតារាលំដាប់ពិភពលោកធ្លាប់ស្លៀកពាក់ រួចនាងយកមកច្នៃដើម្បីស្លៀកពាក់តាមពួកគេ។

គោលបំណងដែលនាងស្លៀកពាក់តាមតារាទាំងអស់នេះគឺមានគោលបំណងតែមួយគត់ គឺធ្វើឲ្យហាងរបស់នាងទទួលបានភ្ញៀវកាន់តេច្រើន។ជាលទ្ធផលគឺហួសពីការស្មានទុក គឺមានការគាំទ្ររយ៉ាងខ្លាំង ពីសំណាក់ប្រិយមិត្តដែលបានមើលរូបនាង។ ហាងរបស់នាងក៏កាន់តែលក់ដាច់ ពោលគឺមានអតិថិជនច្រើនជាង មុន។ ម្យ៉ាងវិញទៀតនោះគឺនាងបានធ្វើឲ្យគ្រប់គ្នាស្គាល់តាម ដែលធ្វើឲ្យនាងល្បី នឹងមានប្រុសៗដាក់ពាក្យសុំស្រឡាញ់៕

Leave a Reply

Your email address will not be published. Required fields are marked *